Month: July 2021

អាជ្ញាធរខណ្ឌដូនពេញចុះបង្ក្រាបទីតាំងជល់មាន់មួយកន្លែងតាមអនឡាញ ឃាត់ខ្លួនបាន ប្រុសស្រី 9 នាក់ ម្ចាស់ផ្ទះប្រតិកម្មថា ខ្លួនបើកក៏ព្រោះតែមានភ្លើងខៀវដែរ?

អាជ្ញាធរខណ្ឌដូនពេញចុះបង្ក្រាបទីតាំងជល់មាន់មួយកន្លែងតាមអនឡាញ ឃាត់ខ្លួនបាន ប្រុសស្រី 9 នាក់ ម្ចាស់ផ្ទះប្រតិកម្មថា ខ្លួនបើកក៏ព្រោះតែមានភ្លើងខៀវដែរ? RMN.ASIA. 31/7/2021ភ្នំពេញ ៖ នៅរសៀលម៉ោង16:30នាទីថ្ងៃទី30កក្កដា2021លោកសុខពេញវុធអភិបាលខ័ណ្ឌដូនពេញនិងជាប្រធានគណបញ្ជាការឯកភាពរដ្ឋបាលខ័ណ្ឌដូនពេញបានដឹកនាំកម្លាំងចុះទៅបង្ក្រាបទីតាំងមួយកន្លែងនៅក្រុមទី270ភូមិ22សង្កាត់ស្រះចកខ័ណ្ឌដូនពេញដោយសង្ស័យថាជាកន្លែងលបលួចបេីកល្បែងភ្នាល់ជល់មាន់តាមប្រព័ន្ធអនឡាញជ្រកក្រោមស្លាកជាហាងលក់កាហ្វេរយីហោរ​ [សំណាងកាហ្វេរ]។ ក្នុងកិច្ចប្រតិបត្តិការនោះសមត្តកិច្ចដកហូតបានទូរទស្សន៌​ពណ៌​ចំនួន3,កុំ​ព្យូទ័រ​1គ្រឿង​ និងឃាត់ខ្លួនមនុស្សបាន9នាក់(ប្រុស6ស្រី3)និងបានបញ្ជូនទៅអធិការដ្ឋានខ័ណ្ឌដេីម្បីកសាងសំណុំរឿងបញ្ជូនទៅថ្នាក់លេីទៀតតាមនិតិវិធី។ តាម​ព័ត៌មាន​ដែលរស្មីញ៉ូស៌ទទួលបានពីអ្នកជិតខាងក្បែរផ្ទះកេីតហេតុឲ្យដឹងថា​ ផ្ទះនេះមិនមែនទេីបមានសកម្មភាពដូច្នេះក្នុងពេលថ្មីៗនេះទេ​ គឺឃេីញមានច្រេីនថ្ងៃមកហេីយ​ ទេីបតែឃេីញសមត្តកិច្ចមកបង្ក្រាបនៅថ្ងែនេះ​ សង្ស័យថាមានករណីយចចារគ្នាមិនត្រូវឬក៏សុីដាច់គ្នាម៉េចមិនដឹងទេ? ។…

អគ្គិភ័យមួយកន្លែងបានកើតឡើងនៅចំណតរថយន្តវីរៈប៊ុនថាមស្ថិតនៅដីឡូត៍មួយកន្លែងក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ

អគ្គិភ័យមួយកន្លែងបានកើតឡើងនៅចំណតរថយន្តវីរៈប៊ុនថាមស្ថិតនៅដីឡូត៍មួយកន្លែងក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ RMN.ASIA.30/7/2021រាជធានីភ្នំពេញ​ ៖ នៅវេលាម៉ោង ១៥:៣០​ នាទីរសៀល ថៃ្ងសុក្រ ៦រោច ខែទុតិមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស​ ២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ មានករណី​អគ្គីភ័យមួយកន្លែងបានកើតឡើងនៅចំណតរថយន្តវីរៈប៊ុនថាំ ដែលស្ថិតនៅដីឡូតិ៍គ្មានលេខ ផ្លូវលំ…

គណៈបញ្ជាការឯកភាពខេត្តបន្ទាយមានជ័យ ផ្តល់ស្បៀងអាហារនិងថវិកាជូនដល់កងកម្លាំង ក្នុងយុទ្ធនាការ​ ការពារប្រជាពលរដ្ឋ ចាក់វ៉ាក់សាំងការពារជំងឺកូវីដ19

គណៈបញ្ជាការឯកភាពខេត្តបន្ទាយមានជ័យ ផ្តល់ស្បៀងអាហារនិងថវិកាជូនដល់កងកម្លាំង ក្នុងយុទ្ធនាការ​ ការពារប្រជាពលរដ្ឋ ចាក់វ៉ាក់សាំងការពារជំងឺកូវីដ19 RMN.ASIA. 30/7/2021ខេត្តបន្ទាយមានជ័យ : ឯ.ឧ​ អ៊ុំ​ រាត្រីអភិបាលនៃគណអភិបាលខេត្តនិងជាប្រធានគណៈបញ្ជាការកងឯកភាពខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី ៣០ ខែកក្កដាឆ្នាំ ២០២១បានអញ្ជើញសំណេះសំណាលនិងផ្ដល់អំណោយព្រមទាំងថវិកាជូនដល់កងកម្លាំងយោធាអង្គភាពចំណុះយោធភូមិភាគទី ៥ កងកម្លាំងស្នងការដ្ឋាននគរបាលខេត្តនិងកម្លាំងកងរាជអាវុធហត្ថខេត្ត ដែលបានចូលរួមយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋក្នុងភូមិសាស្ត្រនានាក្នុងខេត្ត។ អំណោយជូនកងកម្លាំងទាំងអស់រួមមាន ÷១.កងទ័ពក្រុមទី…

ឃាត់ខ្លួនជនជាតិថៃឆ្លងដែនចូលកម្ពុជាបាន៧នាក់

ឃាត់ខ្លួនជនជាតិថៃឆ្លងដែនចូលកម្ពុជាបាន៧នាក់ RMN.ASIA . 30/7/2021ស្រុកអូរជ្រៅ៖​ នៅវេលាម៉ោង5ហៀបភ្លឺថ្ងៃទី30កក្កដាឆ្នាំ2021​ មានជនជាតិថៃ7នាក់(ប្រុស1)បានលបលួចឆ្លងដែនចូលមកដីខ្មែរតាមច្រករបៀងមួយកន្លែង​ តែត្រូវកម្លាំងយោធាកងល្បាត2(វរ503)សហការជាមួយយោធាកងពលតូចលេខ51​ និងប៉ុស្តនគរបាលព្រំដែនគោក​ វរ​ 911ឃាត់ខ្លួនបានចំណុច​ មុខបន្ទាយកងល្បាត2ដែលមានទីតាំងនៅភូមិព្រៃចាន់​ ឃុំអូរបីជាន់​ ស្រុកអូរជ្រៅ​ ខេត្ត​បន្ទាយមានជ័យ។ ​ តាមបទបញ្ជាលោកង៉ោ​ ម៉េងជ្រួនអភិបាលរងខេត្តបន្ទាយ​មានជ័យបាន​ឲ្យកម្លាំងចម្រុះបញ្ជូនជនជាតិថៃដែលជាស្រីស្អាតប្រុសសង្ហាទាំង7នាក់នេះត្រឡប់ទៅប្រទេសខ្លួនវិញបន្ទាប់ពីសាកសួរហេីយ។តាម​ព័ត៌មាន​ពីប្រភពដែលសុំមិនឲ្យបញ្ចេញឈ្មោះបានប្រាប់អ្នកឆ្លេីយឆ្លង​ព័ត៌មាន​យេីងថា​ ជនជាតិថៃមានប្រុសនិងស្រីទាំង7រូ​បនេះលបលួចឆ្លងដែនបម្រុងចូលមកធ្វេីការជាបុគ្គលិកអនឡាញក្នុងកាសុីណូនៅក្រុងប៉ោយប៉ែត។ ពួកគេទាំង7នាក់នេះត្រូវមេខ្យល់ព្រលែងចោលបន្ទាប់ពីឆ្លងដែនផុតដីថៃរួចហេីយ​។ ប្រជាពលរដ្ឋនៅក្បែរកន្លែងកេីតហេតុនិយាយថា​…

ពិធីដុតបំផ្លាញគ្រឿងញៀនដែលសមត្តកិច្ច៦ខេត្តចាប់បានកន្លងមកនៅខេត្តបាត់ដំបង គ្រឿងញៀនទម្ងន់សរុបចំនួន៦២.៥០៧,៦៨ក្រាមដែលសមត្តកិច្ចបង្ក្រាបនិងដកហូតបានពីជនល្មេីសកន្លងមកនិងបានសម្រេចដោយតុលាការសាលាដំបូងនៃខេត្តចំនួន៦គឺ៖​ បាត់ដំបង​ បន្ទាយមានជ័យ​ ប៉ៃលិន​ ពោធិសាត់​ សៀមរាប​ និងឧត្តរមានជ័យ​ ត្រូវបានដុតបំផ្លាញចោលកាលពីព្រឹកថ្ងៃទី២៩កក្កដា​ឆ្នាំ​២០២១នេះនៅទីលានបាល់ទាត់ក្នុងភូមិរំចេក៤សង្កាត់តនះ​ ក្រុងនិងខេត្តបាត់ដំបង​ ក្រោមអធិបតីភាពឯ.ឧ​ នាយឧត្តមសេនីយ៌​ មាស​ វីរិទ្ធ​ អគ្គអគ្គលេខាធិការនែអគ្គលេខាធិការន​អជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។ គ្រឿងញៀនខុសច្បាប់ដែលត្រូវដុតកំទេចចោលទាំងអស់រួមមាន៖ ​ ប្រភេទមេតំហ្វេតាមីន(ម៉ាទឹកកកICE)ចំនួន៦០.១៤១,៧៩ក្រាម ​ ប្រភេទមេតំហ្វេតាមីន​យ៉ាម៉ាWY​ចំនួន២២.៩៩៤.៥គ្រាប់ស្មេីនឹង២.០៨៦,៩៨ក្រាម។ ថ្នាំញៀនប្រភេទចម្រុះ(ថ្នាំគ្រវី)ទម្ងន់២៧៩ក្រាម។ ​ ប្រភេទ​ ទឹក​ (katamin)​ ចំនួន៤៤៤ដប។សូមកុំភ្លេចថា​ គ្រឿងញៀនបំផ្លាញមនុស្ស​ គគ្រឿងញៀនបំផ្លាញទ្រព្យសម្ត្តិនិងសុខភាពមនុស្ស​។ ត្រូវឆ្លេីយថាទេចំពោះគ្រឿងញៀន។ អក្ខរ៉ា​០២

ពិធីដុតបំផ្លាញគ្រឿងញៀនដែលសមត្តកិច្ច៦ខេត្តចាប់បានកន្លងមកនៅខេត្តបាត់ដំបង​ គ្រឿងញៀនទម្ងន់សរុបចំនួន៦២.៥០៧,៦៨ក្រាមដែលសមត្តកិច្ចបង្ក្រាបនិងដកហូតបានពីជនល្មេីសកន្លងមកនិងបានសម្រេចដោយតុលាការសាលាដំបូងនៃខេត្តចំនួន៦គឺ៖​ បាត់ដំបង​ បន្ទាយមានជ័យ​ ប៉ៃលិន​ ពោធិសាត់​ សៀមរាប​ និងឧត្តរមានជ័យ​ ត្រូវបានដុតបំផ្លាញចោលកាលពីព្រឹកថ្ងៃទី២៩កក្កដា​ឆ្នាំ​២០២១នេះនៅទីលានបាល់ទាត់ក្នុងភូមិរំចេក៤សង្កាត់តនះ​ ក្រុងនិងខេត្តបាត់ដំបង​ ក្រោមអធិបតីភាពឯ.ឧ​ នាយឧត្តមសេនីយ៌​ មាស​ វីរិទ្ធ​ អគ្គអគ្គលេខាធិការនែអគ្គលេខាធិការន​អជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។គ្រឿងញៀនខុសច្បាប់ដែលត្រូវដុតកំទេចចោលទាំងអស់រួមមាន៖-​ ប្រភេទមេតំហ្វេតាមីន(ម៉ាទឹកកកICE)ចំនួន៦០.១៤១,៧៩ក្រាម-​ ប្រភេទមេតំហ្វេតាមីន​យ៉ាម៉ាWY​ចំនួន២២.៩៩៤.៥គ្រាប់ស្មេីនឹង២.០៨៦,៩៨ក្រាម។-​ ថ្នាំញៀនប្រភេទចម្រុះ(ថ្នាំគ្រវី)ទម្ងន់២៧៩ក្រាម។-​ ប្រភេទ​ ទឹក​…

លោកមឿងចំណាប់មន្ត្រីនគរបាលខ័ណ្ឌដូនពេញបកស្រាយរឿងដែលរស្មីញ៉ូស៍ផ្សាយកន្លងមក

លោកមឿងចំណាប់មន្ត្រីនគរបាលខ័ណ្ឌដូនពេញបកស្រាយរឿងដែលរស្មីញ៉ូស៍ផ្សាយកន្លងមក ភ្នំពេញ៖​ ក្រោយរស្មីញូស៍ចេញផ្សាយអត្ថបទទាក់ទងនឹងរឿងមន្ត្រីនគរបាលម្នាក់មានជម្ងឺត្រូវចូលព្យាបាលក្នុងមន្ទីរពេទ្យហេីយត្អូញត្អែរថាមិនឃេីញមេកោយមកអេីតសួរសុខទុក្ខលោក​ ដោយរស្មីញ៉ូស៌ដកស្រង់សម្ដីលោកមឿងចំណាប់នៅមន្ទីរពេទ្យផ្ទាល់នឹងបានដកស្រង់សម្ដីលោកលោកម៉ុក​ បូរិន្ទឆស័ក្ខ​ អធិការងទទួលបន្ទុកផែនអន្តរាគមន៌នៃអធិការដ្ឋានខ័ណ្ឌដូនពេញយកមកផ្សាយទាំងស្រុងរួចមក​ ក៏មានការចាប់អារម្មណ៌ពីមិត្តអ្នកអានជាច្រេីនដោយមានការចូលរួមមតិ(comment)ក្នុងន័យបន្ទោសថារស្មីញ៉ូស៍ផ្សាយហាក់មានភាពលម្អៀងទៅខាងអធិការ។ ព័ត៌មាន​នេះក៏មានប្រតិកម្មពីខាងអធិការដ្ឋានខ័ណ្ឌដូនពេញផងដែរ​ ចំណែកសាមីខ្លួន(មឿងចំណាប់)ក៏មានការបំភ្លឺផងដែរចំពោះអ្វីដែលលោកបានប្រាប់រស្មីញ៉ូស៌ក្នុងខណៈដែលគាត់កំពុងឈឺដោយជាតិស្ករឡេីងខ្លាំង។ លោកមឿងចំណាប់ថ្លែងថា៖គ្រានោះលោកស្រាប់តែឡេីងជាតិស្ករខ្ពស់បណ្ដាលឲ្យលែងដឹងស្មារតីត្រូវក្រុមគ្រួសារដឹកចូលមន្ទរពេទ្យភ្លាមៗ​ ពេលដឹងខ្លួនវិញលោកក៏បាននិយាយស្ដីនូវពាក្យសម្ដីមិនសមរម្យខ្លះប៉ះពាល់ដល់អង្គភាពទាំងស្មារតីលោកមិនទាន់ស្រឡះល្អប្រាប់អ្នកសារ​ព័ត៌មាន​ហើយ លោក មឿង ចំណាប់ បានសុំទោសដល់ថ្នាក់ដឹកនាំ នូវពាក្យសំដីដែលប៉ះពាល់ដល់អង្គភាព ហើយសូមឲ្យថ្នាក់ដឹកនាំខន្តីអភ័យទោសដល់រូបលោកផង ។ លោកចំណាប់អះអាងថា​ កន្លងមកលោកធ្លាប់ជួបអាការៈជម្ងឺរបៀបនេះពីរដងរួចមកហេីយ​…

នេះបើយោងតាមផេករបស់ក្រសួងសាធារណការនិងដឹកជញ្ជូនបានឲ្យដឹងថា ឆៀកចល័តនៅខេត្តព្រៃវែង ស្វាយរៀង កំពុងបន្តផ្តល់សេវាជូនបងប្អូនប្រជាពលរដ្ឋីហូតដល់រថ្ងៃទី៣០ ខែ កក្កដា ឆ្នាំ ២០២១ លើកលែងខេត្តតាកែវ កំពត កែប ពោធិ៍សាត់ មណ្ឌលគីរី ប៉ៃលិន ឧត្តរមានជ័យ ត្រូវបានផ្អាកផ្តល់សេវាជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩

នេះបើយោងតាមផេករបស់ក្រសួងសាធារណការនិងដឹកជញ្ជូនបានឲ្យដឹងថា ឆៀកចល័តនៅខេត្តព្រៃវែង ស្វាយរៀង កំពុងបន្តផ្តល់សេវាជូនបងប្អូនប្រជាពលរដ្ឋីហូតដល់រថ្ងៃទី៣០ ខែ កក្កដា ឆ្នាំ ២០២១ លើកលែងខេត្តតាកែវ កំពត កែប ពោធិ៍សាត់ មណ្ឌលគីរី ប៉ៃលិន ឧត្តរមានជ័យ ត្រូវបានផ្អាកផ្តល់សេវាជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ សេវាត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ(ឆៀក)ចល័ត កំពុងដំណើរការជូនបងប្អូនប្រជាពលរដ្ឋ នៅខេត្តព្រៃវែង…

នគរបាលខណ្ឌពោធិ៍សែនជ័យឃាត់ខ្លួនមន្រ្តីយោធាពាក់សក្តិ៤កន្លះម្នាក់ប្រើប្រាស់អាវុធខុសច្បាប់បាញ់បោះសេរីគំរាមសង្សារដែលលួចតេទូរស័ព្ទរកប្រុសថ្មី

នគរបាលខណ្ឌពោធិ៍សែនជ័យឃាត់ខ្លួនមន្រ្តីយោធាពាក់សក្តិ៤កន្លះម្នាក់ប្រើប្រាស់អាវុធខុសច្បាប់បាញ់បោះសេរីគំរាមសង្សារដែលលួចតេទូរស័ព្ទរកប្រុសថ្មី ភ្នំពេញ ៖ ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង ៥និង ៣០ នាទីល្ងាចថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០២១ ស្ថិតនៅផ្ទះជួលភូមិសាមគ្គី១ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ នគរបាលខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ឃាត់ខ្លួន មន្រ្តីយោធាម្នាក់ពាក់សក្តិ៤កន្លះប្រើប្រាស់អាវុធខុសច្បាប់បាញ់បោះសេរីគំរាមសង្សារ បង្កឱ្យភ្ញាក់ផ្អើលដល់អ្នកភូមិដោយសាររឿងប្រចណ្ឌខណៈដែលនាងជាសង្សារបានមកស្នាក់នៅដេកជាមួយខ្លួននៅផ្ទះជួលហើយបែរជាលួចតេទូរស័ព្ទទៅរកប្រុសថ្មី…

លោក មឿង ចំណាប់ ជាមន្ត្រីនគរបាលខណ្ឌដូនពេញ បានសំណូមពរដល់មន្ត្រីថ្នាក់លើ ឲ្យជួយដល់រូបលោកផង!

លោក មឿង ចំណាប់ ជាមន្ត្រីនគរបាលខណ្ឌដូនពេញ បានសំណូមពរដល់មន្ត្រីថ្នាក់លើ ឲ្យជួយដល់រូបលោកផង! ភ្នំពេញ: នាព្រឹកនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង៩:១៥នាទី នៅមន្ទីរពេទ្យឈ្នួលឯកជនមួយ ក្នុងសង្កាត់ទួលសង្កែខណ្ឌឬស្សីកែវ លោក មឿង ចំណាប់ ជាមន្ត្រីបម្រើការងារក្នុងអង្គភាពអធិការដ្ថាននគរបាលខណ្ឌដូនពេញដែលបានទៅពិនិត្យនិងព្យាបាលទីតាំងខាងលើបានតើអូនតែប្រាប់អ្នកសារព័ត៌មានយើងឲ្យដឹងថា : រូបលោកបច្ចុប្បន្នបានធ្លាក់ខ្លួនមានជំងឺដោយសារសុខភាពមិនល្អ ជាតិស្ករឡើង…

អភិបាលរង ខណ្ឌមានជ័យ លោក ឌីរ័ត្ន ខេមរុណនិងជាអនុប្រធានទី១ ចុះជួយមូលដ្ឋានសង្កាត់បឹងទំពន់ទី១ បានចុះជួបសំណេះសំណាល ជាមួយសមាជិក មន្រ្តី គណបក្សសង្កាត់បឹងទំពន់ទី ១ ខណ្ឌមានជ័យ

អភិបាលរង ខណ្ឌមានជ័យ លោក ឌីរ័ត្ន ខេមរុណនិងជាអនុប្រធានទី១ ចុះជួយមូលដ្ឋានសង្កាត់បឹងទំពន់ទី១ បានចុះជួបសំណេះសំណាល ជាមួយសមាជិក មន្រ្តី គណបក្សសង្កាត់បឹងទំពន់ទី ១ ខណ្ឌមានជ័យ ភ្នំពេញ : នៅវេលាម៉ោង ៩ៈ៣០ នាទីព្រឹក ថ្ងៃច័ន្ទ ២រោច ខែ…

You missed