សមត្ថកិច្ចនគរបាលខេត្តបាត់ដំបង ឃាត់ខ្លួនបុរសម្នាក់​ ករណីប្រេីប្រាស់​ និងជួញដូរគ្រឿងញៀន

សមត្ថកិច្ចនគរបាលខេត្តបាត់ដំបង ឃាត់ខ្លួនបុរសម្នាក់​ ករណីប្រេីប្រាស់​ និងជួញដូរគ្រឿងញៀន ខេត្តបាត់ដំបង៖​ កាលពីថ្ងៃសៅរ៍​ ទី ២៩​ ខែ​ឧសភា​ ​ឆ្នាំ​២០២១​ វេលាម៉ោង២០​ និង៣០នាទី នៅចំណុចក្រុម៣២ ភូមិវត្តលៀប សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់​ដំ​បង​ អនុវត្តតាម​បទបញ្ជារបស់លោក​ឧត្តមសេ​នី​យ៍​ទោ​ សាត​ គឹមសាន​ ស្នងការនគរបាលខេត្តបាត់​ដំបង​ និង​យោ​បល់របស់លោកឧត្តមសេនីយ៍ត្រី​ កុយ​ ហៀង​ ស្នង​ការរងផែន​ការងារគ្រឿងញៀន​ លោកវរសេនី​យ៍​ឯក​ ពេជ្រ​ សារ៉ែន​ អធិការនគរបាលក្រុង​បាត់​ដំបង​ បានដឹកនាំ​កម្លាំងក្នុងអង្គភាព​បង្រ្កាបករណីរក្សា​ទុកដោយខុសច្បាប់នូវសារធាតុញៀន ១ករណី ក្នុងបទល្មើសជាក់ស្តែង។ ក្នុងកិច្ចប្រតិបត្តិកានោះបានឃាត់ខ្លួនជនសង្ស័យម្នាក់​ ឈ្មោះ គុយ សុងហាក់ ភេទប្រុស អាយុ​ ៤០ឆ្នាំ​ មានទីលំនៅភូមិវត្តលៀប សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់​ដំ​បង ។ វត្ថុតាងដែលសមត្ថកិច្ចចាប់យកបានរួមមាន : ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិកថ្លា ចំ​នួ​ន​៨កូនថង់ (ទម្ងន់២,៣០ក្រាមទាំងសំបក) សង្ស័យ​មានសារធាតុញៀនប្រភេទមេតំហ្វេតា​មីន​ (ម៉ាទឹកកក​ICE), ទូរស័ព្ទដៃចំនួន ១គ្រឿង,​ កាបូបដាក់ប្រាក់ពណ៌ខ្មៅចំនួន​១ និងដែកកេះចំនួន​ ១។ បច្ចុប្បន្ននគរបាលក្រុងបាត់ដំបង បានរៀបចំសំណុំរឿងបញ្ជូនជនសង័្សយ និងវត្ថុតាងមកកាន់ការិយាល័យជំនា​ញដេីម្បីអនុវត្តបន្តតាមផ្លូវច្បាប់៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed