នាព្រឹកថ្ងៃ​សៅរ៍​ ទី​២៩​ ខែឧសភា​ ឆ្នាំ២០២១ ឯកឧត្តម ប្រាក់ ចំរើន អនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ និងជាអនុប្រធានគណៈកម្មការទី៨ ព្រឹទ្ធសភា តំណាងឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន បានអញ្ជើញនាំយកអំណោយរបស់ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ ទៅផ្តល់ជូនរដ្ឋបាលស្រុក​លើកដែក​ សម្រាប់ចែកជូនបងប្អូនប្រជាពលរដ្ឋ ដែលកំពុងធ្វើចត្តាឡីស័ក និងជួបការលំបាក…………………..

នាព្រឹកថ្ងៃ​សៅរ៍​ ទី​២៩​ ខែឧសភា​ ឆ្នាំ២០២១ ឯកឧត្តម ប្រាក់ ចំរើន អនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ និងជាអនុប្រធានគណៈកម្មការទី៨ ព្រឹទ្ធសភា តំណាងឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន បានអញ្ជើញនាំយកអំណោយរបស់ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ ទៅផ្តល់ជូនរដ្ឋបាលស្រុក​លើកដែក​ សម្រាប់ចែកជូនបងប្អូនប្រជាពលរដ្ឋ ដែលកំពុងធ្វើចត្តាឡីស័ក និងជួបការលំបាក។ _______________________ បន្ទាប់ពីស្តាប់របាយការណ៍របស់លោកអភិបាលស្រុករួចមក ឯកឧត្តមបានមានប្រសាសន៍ពាំនាំនូវការសាកសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំព្រឹទ្ធសភា​ ពិសេសសម្តេចវិបុលសេនាភក្តីប្រធានព្រឹទ្ធសភា ជូនចំពោះអាជ្ញាធរ ក៏ដូចជាបងប្អូនក្នុងស្រុក​លើកដែក​ទាំងមូល និងបានមានមតិផ្តាំផ្ញើរដល់អាជ្ញាធរ÷ -ត្រូវបន្តអនុវត្តន៍​ និងបង្កើនការផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ជាពិសេសបងប្អូនអាជីវករលក់ដូរ​ ត្រូវបន្តអនុវត្តន៍នូវវិធានការ ៣កុំ ៣ការពារ និង២ចូលរួម ជាប់ជាប្រចាំ។ -អាជ្ញាធរ​ត្រូវ​បន្ថែមការគ្រប់គ្រងការចល័តរបស់បងប្អូនប្រជាពលរដ្ឋ​ ពិសេសក្នុងឃុំពាមរាំងដែលជាតំបន់ក្រហម និងតំបន់តំបន់លឿងទុំ ចៀសវាងការឆ្លងជាសហគមន៍មានទ្រង់ទ្រាយកាន់ធំ។ -អាជ្ញាធរ​ត្រូវបន្ថែមការយកចិត្តទុកដាក់ចំពោះការស្នាក់នៅ ចំណីអាហារដល់បងប្អូន​ ដែលកំពុងធ្វើចត្តាឡីស័កនៅតាមគេហដ្ឋានក៏ដូចជានៅតាមមណ្ឌលចត្តាឡីស័កនានាក្នុងស្រុក។ -ត្រូវយកចិត្តទុកដាក់បន្ថែមទៀតចំពោះការផ្តល់សេវាសាធារណ:ជូនបងប្អូនក្នុងមូលដ្ឋាន​​ និងត្រូវថែរក្សាសុវត្ថិភាព និងសុខភាពបងប្អូនទាំងអស់គ្នា​ ពិសេសសុវត្ថិភាព​របស់អាជ្ញាធរក៏ជាកត្តាចម្បងដែរ។ ជាចុងបញ្ចប់ឯកឧត្តមបានជូនពរដល់ក្រុមការងារស្រុកមានសុខភាពល្អជៀសឆ្ងាយពីជំងឺកូវីដ-១៩​ ដើម្បី​ចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិឱ្យសម្រេចបានជោគជ័យ​បន្ថែមទៀត។ អំណោយដែលប្រគល់ជូននាពេលនោះរួមមាន ៖ – អង្ករចំនួន ១០០បាវ (២តោន) – មីចំនួន ១០០កេស – ត្រីខចំនួន ១០០យួរ -ទឹកត្រី​ ទឹកសុីអុីវ ចំនួន ១០០យួរ – ម៉ាស់ចំនួន ១០០ប្រអប់៕ ប្រភព៖ ការិយាល័យអមក្រុមភូមិភាគទី៣

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed