កិច្ចប្រជុំផ្សព្វផ្សាយសេចក្តី សម្រេចរបស់គណៈកម្មាធិការ កណ្ដាលស្ដីពីផែនការរួមឆ្ពោះទៅកាន់ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី ៥ ឆ្នាំ ២០២២

កិច្ចប្រជុំផ្សព្វផ្សាយសេចក្តី សម្រេចរបស់គណៈកម្មាធិការ កណ្ដាលស្ដីពីផែនការរួមឆ្ពោះទៅកាន់ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី ៥ ឆ្នាំ ២០២២ ខេត្តបន្ទាយមានជ័យ: នៅថ្ងៃទី ៣០ ខែឧសភាឆ្នាំ២០២១នេះ ឯកឧត្តម នាយ ឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រីសមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល និងជាប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីកិច្ចប្រជុំផ្សព្វផ្សាយសេចក្តី សម្រេចរបស់គណៈកម្មាធិការ កណ្ដាលស្តីពីផែនការរួមពោះទៅកាន់ ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សា ឃុំ សង្កាត់អាណត្តិទី ៥ឆ្នាំ ២០២២។ ក្នុងពិធីនេះមានការចូលរួមពីមន្ត្រីសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជាពាក់ព័ន្ធនឹងឃុំសង្កាត់ជាច្រើនរយនាក់បានចូលរួមក្នុងកិច្ចប្រជុំនាពេលនេះនៅព្រឹកថ្ងៃទី 30 ខែឧសភាឆ្នាំ 2016 នៅក្នុងកិច្ចប្រជុំនាពេលធ្វើ សារប្រជុំគណបក្សប្រជាជនកម្ពុជាខេត្តបន្ទាយមានជ័យ។ ក្នុងនោះ ឯកឧត្តម អ៊ុំរាត្រីអភិបាលខេត្តបន្ទាយមានជ័យបានធ្វើការកោតសរសើរដល់ក្រុមការងារនិងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំ រួមគ្នាសម្រេចបាននូវសមិទ្ធ ផលល្អៗជាច្រើនលើគ្រប់វិស័យ រក្សាបានសុខាសន្តិភាពស្ថិរភាពនយោបាយ សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈសុវត្ថិភាពសង្គមនិងខិតខំជំរុញ ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមបានល្អប្រសើរឆ្ពោះទៅមុខ។ ទន្ទឹម នឹងលទ្ធផលនេះ ឯកឧត្តម.អ៊ុំ រាត្រីអភិបាលខេត្ត បានស្នើឲ្យក្រុមការងារចុះមូលដ្ឋានត្រូវ ខិតខំបន្តអភិវឌ្ឍសមត្ថភាព បន្ថែម ទៀតដើម្បីឆ្ពោះទៅកាន់ការបោះឆ្នោតនាពេលខាងមុខតាមរយៈ នៃការផ្សព្វផ្សាយសេចក្តីសម្រេចស្ដីពី ផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី ៥ ឆ្នាំ ២០២២ នាពេលខាងមុខ នឹងត្រូវរួមសហការគ្នាក្នុងការអនុវត្តន៍ ការងារសំខាន់ៗត្រូវរួមគ្នាថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយនិងរួមគ្នាទប់ស្កាត់ប្រឆាំងដាច់ខាត រាល់សកម្មភាពបច្ចាមិត្តនានាផងដែរ។ ក្នុងនោះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ានក៏បានឲ្យអាជ្ញាធរនិងកងកម្លាំងមានសមត្ថកិច្ចគ្រប់ លំដាប់ថ្នាក់ត្រូវបន្តថែរក្សាពង្រឹង សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈសុវត្ថិភាពសង្គមឲ្យបានល្អប្រសើរក្នុងការចូលរួមអនុវត្តគោលនយោបាយភូមិឃុំអោយមានសុវត្ថិភាពនិងមាន ការចូលរួមពីប្រជាពលរដ្ឋ នៅមូលដ្ឋានទប់ស្កាត់នូវការប្រើប្រាស់និងជួញដូរ គ្រឿងញៀនចូលរួមអនុវត្ត គោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។ យកចិត្តទុកដាក់ក្នុង ការផ្ដល់សេវាសាធារណៈនិងការដោះស្រាយបញ្ហាប្រឈមមុខនៅមូលដ្ឋាន ត្រូវបន្តជំរុញនិងលើកកម្ពស់ ការផ្ដល់សេវាសាធារណៈនានា ជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ដើម្បីឆ្លើយតបតម្រូវការរបស់ប្រជាពលរដ្ឋ ដែលកាន់តែមានការ កើនឡើងក្នុងពេលដែលប្រទេសជាតិ យើងកំពុងមានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីកែគឹមយ៉ានបានក្រើនរំលឹកបន្ថែមទៀតសូមឱ្យបងប្អូនមន្ត្រីរួមទាំងប្រជាពលរដ្ឋមានស្មារតីចូលរួមការពារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ឲ្យបានធូរស្បើយវិលទៅសភាពធម្មតាវិញ ជាពិសេសគឺត្រូវអនុវត្តតាមវិធានការសុវត្ថិភាពគឺ ៣ កុំ ៣ ការពារនិងត្រូវតែមានការចូលរួមប្រុងប្រយ័ត្នឱ្យបានជាប្រចាំទាំងអស់គ្នា។ N5

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed