នគរបាលខេត្តកណ្ដាល ឃាត់ខ្លួនជនដៃដល់ចូលកាប់និងវាយយុវជនម្នាក់បង្ហោះ តាមបណ្ដាញសង្គមនៅស្រុកព្រៃកប្បាស…………

នគរបាលខេត្តកណ្ដាល ឃាត់ខ្លួនជនដៃដល់ចូលកាប់និងវាយយុវជនម្នាក់បង្ហោះ តាមបណ្ដាញសង្គមនៅស្រុកព្រៃកប្បាស ខេត្តកណ្ដាល: នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង១០:១៥នាទីក្រោមការបញ្ជាដឹកនាំពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាលនិងលោកឧត្តមសេនីយ៍ត្រី សោម សីហាក់ ស្នងការរងនគរបាលខេត្តដឹកនាំកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ដឹកនាំដោយលោកវរសេនីយ៍ឯកចៅវុទ្ធីនាយការិយាល័យនិងកម្លាំងអធិការរដ្ឋាននគរបាលក្រុងតាខ្មៅដឹកនាំដោយលោកអធិការនគរបាលក្រុងសហការជាមួយកម្លាំងនាយកដ្ឋានព្រហ្មទណ្ឌនិងកម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាសបានឃាត់ខ្លួនជនសង្ស័យឈ្មោះ អ៊ាង សុខហេងភេទប្រុសអាយុ២៣ឆ្នាំជនជាតិខ្មែរសញ្ជាតិខ្មែរមុខរបរកម្មករនៅចំណុចភូមិកំពង់ព្រីងសង្កាត់សិត្យូ ក្រុងតាខ្មៅខេត្តកណ្ដាល។ ការឃាត់ខ្លួននេះដោយមានកិច្ចសហការខាងលើតាមបញ្ជាលោក ជាវ ចាន់ដារាព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ។ បច្ចុប្បន្នជនសង្ស័យខាងលើកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការនគរបាលខេត្តកណ្ដាលបានប្រគល់ជូនកម្លាំងអធិការដ្ថាននគរបាលស្រុកព្រៃកប្បាសនៃស្នងការដ្ឋាននគរបាលខេត្តតាកែវដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed