សមត្ថកិច្ចនគរបាលខណ្ឌពោធិ៍សែនជ័យឃាត់ខ្លួនយុវជនម្នាក់សង្ស័យកាច់សោម៉ូតូ ក្នុងសង្កាត់ចោមចៅទី ២ភ្នំពេញ : យោងទៅតាមផេករបស់អធិការនគរបាលខណ្ឌពោធិ៍សែនជ័យបានឲ្យដឹងថា : នៅ​យប់​ថ្ងៃ​ទី​ ២១​ ខែ​ កក្កដា​ ឆ្នាំ​ ២០២១​ទាប​ភ្លឺ​ លោក​វរសេនីយ៍ត្រី​ សាន​ ប៉ែន​ នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​ចោមចៅ​ទី​២​​ បាន​ដឹក​នាំ​កម្លាំង​ចេញ​ល្បាត​ពួន​ស្ទះ​ ដេីម្បី​បង្ការ​និង​បង្ក្រាប​ បទល្មើស​ ឆក់​ ប្លន់​ លួច​ គ្រឿង​ញៀន​ នឹង​បទ​ល្មើស​នានា​ ក្រោម​ការ​បញ្ជា​ផ្ទាល់​ពី​លោក​វរសេនីយ៍​ឯក​ ម៉ន​ វុធី​ អធិការ​នៃ​អធិការ​ដ្ឋាន​នគរបាលខណ្ឌ​ពោធិ៍​សែនជ័យ​ បានប្រទះឃើញជនសង្ស័យម្នាក់​ឈ្មោះ​ ហេង សេងហួ ភេទ​ប្រុស​ អាយុ២៤ឆ្នាំ ស្នាក់នៅភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ កំពុងជិះម៉ូតូ១គ្រឿង​ក៏បានហៅឲ្យឈប់ស្រាប់តែជន​សង្ស័យ​ផ្ដួលម៉ូតូចោលរួចរត់គេចខ្លួន​ ហើយត្រូវកម្លាំង​នគរបាលឃាត់ខ្លួន​ព្រមទាំងដកហូតវត្ថុតាង​រួម​មាន​៖​ ម៉ូតូម៉ាក​ ហុងដា​ ជ្រុង១គ្រឿងពណ៌ទឹកប៊ិច ពាក់ស្លាកលេខកណ្ដាល1A-9262 ,ដែកសម្រាប់ឆ្កឹះកូនសោរ១ ,ដែកសម្រាប់កាច់សោរកម៉ូតូ១,និងសោរលេខ៨សម្រាប់ដោះខ្ចៅ១​។ហើយបច្ចុប្បន្នជនសង្ស័យសមត្ថកិច្ចកំពុងសាកសួរដើម្បីបន្តនីតិវិធី៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed