ករណីឆេះទូកដឹកឥវ៉ាន់ពីភូមិដើមស្កូវ កោះរ៉ុង ក្រុងព្រះសីហនុ

ខេត្តកោះកុង: ព្រឹកនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ នៅវេលាម៉ោង៩:៣០នាទី មានករណីឆេះទូកដឹកឥវ៉ាន់ពីភូមិដើមស្កូវ(ឡទឹកត្រី)ក្នុងកោះរ៉ុង ក្រុងកំពង់សោម។
តាមប្រភពព័ត៌មានបានឲ្យដឹងថា អ្នកជិះនៅលើទូកមានចំនួនចំនួន១១នាក់ មានក្មេង២នាក់ បន្ទាប់ពីទទួលដំណឹងនេះបានភ្លាមលោក នួនប៊ុនថុល អភិបាលក្រុងកោះរ៉ុង បានចេញអូប័រទៅជួយសង្គ្រោះអ្នកនៅលើទូក។
កម្លាំងអាជ្ញាធរបានជួយសង្គ្រោះជនរងគ្រោះបានទាំងអស់១១នាក់ តែប្រជាពលរដ្ឋដែលជិះនៅលើទូកនោះម្នាក់បានស្លាប់បាត់បង់ជីវិតឈ្មោះ ហុី ង ស្រស់ ភេទស្រី អាយុ៥០ឆ្នាំ ដែលមានទីលំនៅភូមិដើមស្កូវ។
ហើយនៅក្នុងករណីឆេះទូកនេះពុំទាន់ដឹងពីមូលហេតុនៃការបណ្ដាលឲ្យឆេះឡើយ៕ដោយ:អក្ខរា៣៣

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed