អ្នកលក់​ឡេ​អន​ឡាញ​ម្នាក់ ផ្សាយលក់តាម​បណ្តាញ​សង្គម តែងតែ​ប្រើស​ម្តី​បែប​ក្តៅ​សាច់​ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន

ភ្នំពេញ៖ ​អ្នកលក់​ឡេ​អន​ឡាញ​ស្រស់ស្អាត​ម្នាក់ ដែល​តែងតែ​ធ្វើការ​ផ្សាយ​ផ្ទាល់​តាម​បណ្តាញ​សង្គម ហើយ​ចូល​ចិត្ត​ប្រើស​ម្តី​បែប​ក្តៅ​សាច់ ត្រូវ​បានកម្លាំង​ជំនាញ​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន បាន​សហការ​ជាមួយ​កម្លាំង​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ចោ​ចៅ​១ បាន​ចាប់​ឃាត់ខ្លួន​បញ្ជូន​ទៅ​សាលាដំបូងរាជធានីភ្នំពេញ​ ដេីម្បីចាត់ការតាមច្បាប់​។យោង​តាម​របាយការណ៍​របស់​សមត្ថកិច្ច​ បានឲ្យដឹងថា​ ជនសង្ស័យ មានឈ្មោះ សៀន សូល​ក្ខិ​ណា ហៅ​ប៉ុប ភេទ​ស្រី អាយុ​២៣​ឆ្នាំ ជនជាតិ​ខ្មែរ ម្ចាស់​ផេ​ក Madam Chorda មានស្រុក​កំណើត​នៅ​ឃុំ​ប​វេ​ល ស្រុក​ប​វេ​ល ខេត្តបាត់ដំបង ស្នាក់​នៅផ្ទះ​ជួល​លេខ​៧៥​សេ ផ្លូវ​លេខ​២ ក្នុង​បុរី​ហុង​ឡាយ ភូមិ​ត្រពាំង​ថ្លឹង​៣ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។របាយការណ៍​ដដែល​ បន្តថា​ ជនសង្ស័យ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​៣ ខែមិថុនា ឆ្នាំ​២០២១ តាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​លេខ១១៣ អ​.​យ​.​ក របស់​លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ។បន្ទាប់ពី​ឃាត់ខ្លួន​ស្ត្រី​ជនសង្ស័យ ក៏បាន​និយាយ​សារភាព​ថា៖ ខ្លួន​ជា​ម្ចាស់​គណនី​ផេ​ក​ហ្វេ​ស​ប៊ុ​ក ម៉ា​ដាម​ឆដា (Madam Chorda) ពិតប្រាកដមែន​ និងបាន​ផ្សាយ​លក់​ផលិតផល​ថែរក្សា​សម្រស់​របស់​ក្រុមហ៊ុន​មួយ តាំងពី​អំឡុង​ឆ្នាំ​២០១៨ ជា​កម្មសិទ្ធិ​របស់​បងស្រី​ខ្លួន ដោយ​មាន​ប្តី​ជា​ជនជាតិ​ថៃ ដោយ​មានច្បាប់​អនុញ្ញាត​ត្រឹមត្រូវ ។ ហើយ​​រាល់ពេល​ផ្សាយ​ផ្ទាល់​លក់​ផលិតផល លើ​បណ្តាញ​សង្គម​ម្តង​ៗ មាន​ភ្ញៀវ​ប្រមាណ​ពី​៤០ ទៅ​៥០​នាក់ បាន​ទាក់ទង​ទិញ ហើយ​កំឡុង​ពេល​នោះ​ខ្លួន​បាន​និយាយ​លេងសើច​ជាមួយ​ភ្ញៀវ ដោយ​ប្រើ​ពាក្យ​អា​ស​អាភា​ស ពិតមែន ។ដោយ​យោង​តាម​រូបភាព​ជាក់ស្ដែង​ និងការឆ្លេីយសារភាពរបស់ខ្លួន​ កម្លាំង​ជំនាញ​ បាន​នាំ​ខ្លួន​ស្រ្តី​រូបនេះ​​ ​ទៅសាលាដំបូងរាជធានីភ្នំពេញ​ ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕ប្រភព​នគរវត្ត

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed