រដ្ឋបាលរាជធានីភ្នំពេញ នៅតែរក្សាជាតំបន់លឿង លើកលែងតែ២ភូមិ នៅ ក្នុងខណ្ឌឬស្សីកែវ និងខណ្ឌពោធិសែន ជ័យ រក្សាជាតំបន់លឿងទុំ ដ៏ដែល

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលនៃគណៈ អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា៖ សម្រាប់១សប្តាហ៍ទៀតនេះ ពោលគឺចាប់ពីថ្ងៃទី០២ដល់ថ្ងៃទី០៩ មិថុនាឆ្នាំ២០២១ រាជធានីភ្នំពេញ នៅតែរក្សាតំបន់លឿងដដែរ លើកលែងតែ២ភូមិនៅក្នុងខណ្ឌឬស្សីកែវនិងខណ្ឌពោធិសែន ជ័យ ដោយ២ភូមិនេះ គឺនៅរក្សាជាតំបន់លឿងទុំដដែរ ដើម្បីបង្ការនិងទប់ស្កាត់ការរីករាល ដាលជំងឺកូវី-១៩ ពីតំបន់មួយទៅតំបន់មួយ ទៀត។ នេះបើតាមការលើកឡើង ក្នុងកិច្ចប្រជុំតាមរយៈការបញ្ជូនរូបភាព និងសម្លេង ( Video Conference ) ជាមួយអភិបាលខណ្ឌទាំង១៤ នៅសាលារាជធានីភ្នំពេញ នៅរសៀលថ្ងៃទី០២ មិថុនា ឆ្នាំ២០២១ ក្រោមវត្តមានលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។ ក្នុងកិច្ចប្រជុំតាមរយៈការបញ្ជូនរូបភាព និងសម្លេងនេះ លោក និងលោកស្រី ជាអភិបាលខណ្ឌទាំង១៤ បានឡើងរាយការណ៍ពីស្ថាន ភាពជម្ងឺកូវីដ-១៩ នៅក្នុងមូលដ្ឋានរបស់ខ្លួនគ្រប់ខណ្ឌ និងបានស្នើសុំឱ្យមូលដ្ឋានខណ្ឌរបស់ខ្លួនរក្សា នៅជាតំបន់លឿងដដែរ លើកលែងតែ២ភូមិប៉ុណ្ណោះសុំរក្សានៅជាតំបន់លឿងទុំ នោះគឺនៅសហគមន៍AB ភូមិផ្សារតូច ក្នុងសង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ និងភូមិព្រៃទា សង្កាត់​ចោម​ចៅ​៣​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ដោយសារតែភូមិទាំង២នេះកំពុងប្រឈមនៅហានិភ័យខ្ពស់នូវឡើយ។ លោកឃួង ស្រេង ក្នុងកិច្ចប្រជុំនោះ បានជំរុញឲ្យអាជ្ញាធរខណ្ឌទាំងអស់ពង្រឹងការងារអោយបានម៉ត់ចត់បំផុតលើការបង្ការនិងទប់ស្កាត់ការរីករាលដាលជំងឺកូវី-១៩ ។ចំពោះតំបន់លឿងទុំ ២ភូមិខាងលើត្រូវតែម៉ឹងម៉ាត់ដើម្បីកាត់ផ្តាច់កូវីដ-១៩ ទៅតំបន់ផ្សេង ទៀត។ ចំពោះតំបន់លឿងដែលបើកឱ្យដំណើរការជាប្រក្រតីភាពឡើងវិញនោះ ក៏ត្រូវតែម៉ឹងម៉ាត់ដែរ ដោយប៉ុន្មានថ្ងៃចុងក្រោយនេះ លោកបានទទួលព័ត៌មានថា មានទីតាំងខ្លះមានលួចបើការ៉ាអូខេ ម៉ាស្យា ល្បែងស៊ីសងហើយ ពិសេសខណ្ឌនៅជាយក្រុង ដូច្នេះទេ សូមលោក និងលោកស្រីជាអភិបាលខណ្ឌ ត្រូវចុះបង្ក្រាបឱ្យខាងតែបាន ព្រោះមានហានិភ័យខ្ពស់ណាស់នៃការឆ្លងរីករាលដាលជំងឺកូវី-១៩។ ម្ចាស់ទីតាំងនឹងប្រឈមមុខ បញ្ជូនទៅតុលាការអនុវត្តទោសទៅតាមច្បាប់ បើការលួចលាក់បើកទីតាំងទាំងនោះ បានឆ្លងរីករាលដាលជម្ងឺកូវីដ-១៩ ។ លោកឃួង ស្រេង បានមានប្រសាសន៍ទៀតថា ៖ក្នុងរយៈពេលជាង៣ខែនេះ យើងហត់នឿយណាស់ហើយ ក្នុងកិច្ចការងារទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវី-១៩ ។ដូច្នេះយើងត្រូវតែរួមគ្នាកុំអោយស្ថានភាពនោះវិលមកជាថ្មីឡើងវិញឱ្យសោះ៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed