សមត្ថកិច្ចទទួលយកពលករទៅកាន់មណ្ឌលចត្តាឡីស័ក នៅអនុវិទ្យាល័យកូនភ្នំ៣២ និងបន្តចុះល្បាតតាមខ្សែបន្ទាត់ព្រំដែនក្នុងស្រុកសំពៅលូន

សមត្ថកិច្ចទទួលយកពលករទៅកាន់មណ្ឌលចត្តាឡីស័ក នៅអនុវិទ្យាល័យកូនភ្នំ៣២ និងបន្តចុះល្បាតតាមខ្សែបន្ទាត់ព្រំដែនក្នុងស្រុកសំពៅលូន ខេត្តបាត់ដំបង៖​ នៅថ្ងៃអាទិត្យ ៤រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ តាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ​ សាត​ គឹមសាន​ ស្នងការនគរបាលខេត្តបាត់ដំបង ស្តីពីការការពារសន្តិសុខតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងត្រួតពិនិត្យពលរដ្ឋឆ្លងដែន​ និងមេខ្យល់នាំពលករ​ចេញ ចូលខុសច្បាប់តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា_ថៃ​ លោកវរសេនីយ៍​ឯក​ ពៅ​ ថាវុធ​ ស្នងការរងទទួលការងារវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៨ ១៧ ក្រោមការបញ្ជាផ្ទាល់របស់លោកវរសេនីយ៍ឯក​ ប្រាក់ សាយ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨ ១៧ បានចាត់តាំងកម្លាំងប៉ុស្តិ៍នគរបាលព្រំដែន​គីឡូ​១៣ ចំណុះឲ្យវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៨ ១៧ ដឹកនាំដោយលោកអនុសេនីយ៍ទោ ម៉ឹង-ម៉េត​ (នាយប៉ុស្តិ៍ស្តីទី) សហការជាមួយកម្លាំងកងខេមរភូមិន្ទ​ ឈរជើងនៅជួរមុខចេញល្បាតតាមព្រំដែនកម្ពុជា_ថៃ ក្នុងភូមិពោធិ៍ជ្រៃ ឃុំសិ​រី​មាន​ជ័យ​ ស្រុកសំពៅលូន ដល់ភូមិឈេីទាល ឃុំសិរីមានជ័យ ស្រុកសំពៅលូន​ និងបានទទួលប្រជាពលរដ្ឋដែលវិលត្រឡប់ចូលមកប្រទេសកម្ពុជាវិញ​ ពីយោធាថៃកងអនុសេនាធំ១៣០៥ ត្រង់ចំណុចនៃភូមិសាស្ត្រភូមិពោធិ៍ជ្រៃ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ចំនួន​២នាក់ (ស្រីម្នាក់) ក្នុងនោះក្មេងប្រុសម្នាក់។ បន្ទាប់ពីធ្វើការសាកសួរ និងកត់ត្រាឈ្មោះរួច​ ក៏ធ្វើការអប់រំណែនាំ ហើយកម្លាំងយើងបានប្រគល់ពួកគាត់ឲ្យទៅក្រុមគ្រូពេទ្យដើម្បីទទួលយកទៅកាន់មណ្ឌលចត្តាឡីស័ក នៅអនុវិទ្យាល័យកូនភ្នំ៣២ តាមការណែនាំរបស់ក្រសួងសុខាភិបាល។

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed