អគ្គិភ័យមួយកន្លែងបានកើតឡើងនៅចំណតរថយន្តវីរៈប៊ុនថាមស្ថិតនៅដីឡូត៍មួយកន្លែងក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ

RMN.ASIA.30/7/2021
រាជធានីភ្នំពេញ​ ៖ នៅវេលាម៉ោង ១៥:៣០​ នាទីរសៀល ថៃ្ងសុក្រ ៦រោច ខែទុតិមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស​ ២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ មានករណី​អគ្គីភ័យមួយកន្លែងបានកើតឡើងនៅចំណតរថយន្តវីរៈប៊ុនថាំ ដែលស្ថិតនៅដីឡូតិ៍គ្មានលេខ ផ្លូវលំ ភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ​ ។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា : ម្ចាស់ទីតាំងឈ្មោះ ស៊ួ វីរៈ ភេទ​ ប្រុស អាយុ​ ៥៥​ ឆ្នាំមុខរបរម្ចាស់ក្រុមហ៊ុនវីរៈប៊ុនថាំ ។ហើយមូលហេតុបណ្ដាលឲ្យការកើតឡើងអគ្គិភ័យនេះមិនទាន់ដឹងនៅឡើយទេ សមត្ថកិច្ច កំពុងបន្តការស្រាវជ្រាវ ។

ក្នុងការខូចខាតសំភារះ :ឆេះរថយន្តដឹកអ្នកដំណើរវីរៈប៊ុនថាំ ចំនួន ២៣​ គ្រឿង និងពុំបានឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ ។ស្លាប់​មនុស្ស​ : ស្លាប់មនុស្សចំនួន ០១​ នាក់ (ពុំទាន់ស្គាល់អត្តសញ្ញាណ) ។

រថយន្តការិយា​ល័យ​អគ្គិភ័យ​ ចំនួន ២១​ គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន​ ៦៣​ រថយន្ត​ ស្មេីនឹង ២៥០​ ម៉ែត្រគូប ។ អគ្គីភ័យត្រូវបានពន្លត់ទាំងស្រុងនៅវេលាម៉ោង​ ១៧:៣០ នាទីល្ងាច នាថ្ងៃ.ខែ.ឆ្នាំដដែល ៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed