អាជ្ញាធរខណ្ឌដូនពេញចុះបង្ក្រាបទីតាំងជល់មាន់មួយកន្លែងតាមអនឡាញ ឃាត់ខ្លួនបាន ប្រុសស្រី 9 នាក់ ម្ចាស់ផ្ទះប្រតិកម្មថា ខ្លួនបើកក៏ព្រោះតែមានភ្លើងខៀវដែរ?

RMN.ASIA. 31/7/2021
ភ្នំពេញ ៖ នៅរសៀលម៉ោង16:30នាទីថ្ងៃទី30កក្កដា2021លោកសុខពេញវុធអភិបាលខ័ណ្ឌដូនពេញនិងជាប្រធានគណបញ្ជាការឯកភាពរដ្ឋបាលខ័ណ្ឌដូនពេញបានដឹកនាំកម្លាំងចុះទៅបង្ក្រាបទីតាំងមួយកន្លែងនៅក្រុមទី270ភូមិ22សង្កាត់ស្រះចកខ័ណ្ឌដូនពេញដោយសង្ស័យថាជាកន្លែងលបលួចបេីកល្បែងភ្នាល់ជល់មាន់តាមប្រព័ន្ធអនឡាញជ្រកក្រោមស្លាកជាហាងលក់កាហ្វេរយីហោរ​ [សំណាងកាហ្វេរ]។

ក្នុងកិច្ចប្រតិបត្តិការនោះសមត្តកិច្ចដកហូតបានទូរទស្សន៌​ពណ៌​ចំនួន3,កុំ​ព្យូទ័រ​1គ្រឿង​ និងឃាត់ខ្លួនមនុស្សបាន9នាក់(ប្រុស6ស្រី3)និងបានបញ្ជូនទៅអធិការដ្ឋានខ័ណ្ឌដេីម្បីកសាងសំណុំរឿងបញ្ជូនទៅថ្នាក់លេីទៀតតាមនិតិវិធី។

តាម​ព័ត៌មាន​ដែលរស្មីញ៉ូស៌ទទួលបានពីអ្នកជិតខាងក្បែរផ្ទះកេីតហេតុឲ្យដឹងថា​ ផ្ទះនេះមិនមែនទេីបមានសកម្មភាពដូច្នេះក្នុងពេលថ្មីៗនេះទេ​ គឺឃេីញមានច្រេីនថ្ងៃមកហេីយ​ ទេីបតែឃេីញសមត្តកិច្ចមកបង្ក្រាបនៅថ្ងែនេះ​ សង្ស័យថាមានករណីយចចារគ្នាមិនត្រូវឬក៏សុីដាច់គ្នាម៉េចមិនដឹងទេ? ។

ប្រភពដដែលឲ្យដឹងបន្ថែមទៀតថា​ គាត់ឃេីញមានមនុស្សចេញចូលហាងនេះមានទាំងសមត្តកិច្ចក៏ឃេីញមានចេញចូលញឹកញាប់ដែរ​ តែមិនដឹងជាមកផឹកភេសជ្ជះឬមកធ្វេីអីទេ។
ដោយឡែកម្ចាស់ហាង​ សំណាង កាហ្វេរក៏បានសុំជួបអ្នកយក​ព័ត៌មាន​យេីងដែរដេីម្បីបកស្រាយរឿងរ៉ាវទាក់ទងនឹងការចុះមកបង្ក្រាបទីតាំងរបស់គាត់ដោយឥតលាក់លៀម​ គាត់បញ្ជាក់យ៉ាងខ្លីថាបេីគ្មានភ្លេីងខៀវគ្មានអ្នកណាហ៊ានឆ្លងកាត់ថ្នល់ទេ! ។

ព័ត៌មាន​សំអិតយ៉ាងណានោះរស្មីញូស៌នឹងលេីកយកមកផ្សាយនៅេលខក្រោយទៀត​ ពិសេសការបកស្រាយរបស់ម្ចាស់ទីតាំង​ ឬក៏អ្នកពាក់ព័ន្ធឯទៀត ៕អក្ខរា:02

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed