ទីតាំងភ្នាល់ទឹកភ្លៀងរបស់​ “ហ៊ា​សួរ”​ នៅ​ខណ្ឌ​៧មករា​កំពុងដំណើរការភ្នាល់លុយ​រាប់​សិប​ម៉ឺន​ដុល្លារ​ ខណៈ​អាជ្ញាធរ​ខណ្ឌ៧មករា​ គ្មាន​សមត្ថភាព​បង្ក្រាប

ទីតាំងភ្នាល់ទឹកភ្លៀងរបស់​ “ហ៊ា​សួរ”​ នៅ​ខណ្ឌ​៧មករា​កំពុងដំណើរការភ្នាល់លុយ​រាប់​សិប​ម៉ឺន​ដុល្លារ​ ខណៈ​អាជ្ញាធរ​ខណ្ឌ៧មករា​ គ្មាន​សមត្ថភាព​បង្ក្រាប ភ្នំពេញ ៖ ទីតាំងល្បែងស៊ីសង ⟨ភ្នាល់ទឹកភ្លៀង⟩ ជាច្រើនកន្លែ ង ស្ថិតនៅបណ្តោយផ្លូវ១៣៩ កែង១៦៤ ក្នុងបរិវេណ សង្កាត់វាលវង្ស ខណ្ឌ៧មករា កំពុងតែបើកដំណើរលេង យ៉ាងអនាធិ បតេយ្យ ខណៈអាជ្ញាធរមូលដ្ឋាន មិនព្រមចុះបង្ក្រាបទោះបីជាមានប្រជាពលរដ្ឋ ក៏ដូចជាអ្នកសារព័ត៌មាន បានរាយការ ណ៍ជម្រាបជូនជាព័ត៌មានដល់លោក នេត ស៊ីថុន អធិការខណ្ឌ៧ មករាក៏ដោយ ក៏លោកអធិការមិនមានចំណាត់ការបង្ក្រាបចំពោះទីតាំងល្បែងស៊ីសងនេះឡើយ។ ពាក់ព័ន្ធទៅនិងទីតាំងល្បែងស៊ីសងខាងលើនេះ ប្រជាពលរដ្ឋជាច្រើននៅក្នុងមូលដ្ឋានកំពុងតែមានការព្រួយបារម្ភយ៉ាង ខ្លាំងចំពោះសុខទុក្ខ និងសុវត្ថិភាពរបស់គាត់ ខណៈដែលមូល ដ្ឋា នទាំងមូល ក្នុងខណ្ឌ៧កមរា ពោលពេញទៅដោយពួកញៀនល្បែង ដូចពាក្យពោលថា៖ អ្នកឈ្នះមុខខ្លាញ់ អ្នកចាញ់មុខ សេះ ទាល់តម្រិះ បើមិនលួច ក៏ប្លន់សម្លាប់។ ក្នុងករណីល្បែងស៊ីសងខាងលើនេះ ប្រជាពលរដ្ឋជាច្រើនសុំសំណមពរដល់ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិ បាលរាជធានីភ្នំពេញ និងជា ប្រធានគណៈបញ្ជាការ ឯកភាពរាជធានី ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និង ជាស្នងការនគរបាលរាជធានីភ្នំពេញ សូមមេត្តាចាត់កម្លាំ ងជំនាញចុះទៅបង្ក្រាបទីតាំងល្បែងស៊ីសងខាងលើនេះផងទាន ព្រោះល្បែងស៊ីសងទាំងនោះ ជាដើមចមនៃការបង្កបង្កើ នរាល់បទល្មើស។ ប្រជាពលរដ្ឋដែលរស់នៅតំបន់នោះ បានបន្ត និងត្អូញត្អែរថា រាល់ថ្ងៃ គាត់ដូចជាអស់សង្ឃឹមទៅលើលោក នេត ស៊ីថុន អធិការនគរបាលខណ្ឌ៧មករា ទៀតហើយ ⟨ក្រោមហេតុ ផល៖ ល្បែងស៊ីសងពេញដែនសមត្ថកិច្ចរបស់ខ្លួនតែបែរជាធ្វើប្រងើយកន្តើយ សង្ស័យតែត្រូវដងត្រូវផ្លែគ្នាហើយមើល⟩៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed