ភ្នំពេញ : នារសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មាធិការប្រឡងប្រជែង បានដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើ ឯកសារនិយាមនីតិវិធីប្រតិបត្តិ ស្តីពីការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល នៅសាលាភូមិន្ទរដ្ឋបាល។

ក្នុងកិច្ចប្រជុំ ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការចូលរួមសហការតាក់តែង និងបានលើកឡើងថា ក្រសួងមុខងារសាធារណៈ មានបទពិសោធន៍គ្រប់គ្រាន់រួចជាស្រេចមកហើយ ក្នុងការរៀបចំនិយាមនេះ ដោយឡែកពេលនេះ ក្រសួងបានយកបទពិសោធន៍ដែលបានធ្វើនាពេលកន្លងមក ដាក់បញ្ចូលទៅជា ឯកសារនិយាមនិតិវិធីប្រតិបត្តិ ដើម្បីឱ្យមានស្តង់ដាររួមនៅក្នុងការអនុវត្តការងារស្របតាមគោលដៅកែទម្រង់រដ្ឋបាលសាធារណៈ នៃយុទ្ធសាស្ត្របញ្ចកោណ តំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា៕

👉👉https://www.rmn.asia
https://t.me/+cYqQWKH24_I5ZjE1
https://youtu.be/hWRgRrI4jZk

RaksmeyNews ព័ត៌មានទាន់ហេតុការណ៍ សូមទំនាក់ទំនងផ្ដល់ព័ត៌មាន 086976222។

📍ការិយាល័យកណ្ដាល គេហទំព័រ រស្មី ញ៉ូស៍ (បុគ្គលិកប្រចាំការ) ☎️012 278 222 អង្គភាពយើងខ្ញុំមានមេធាវី 03 រូប សម្រាប់ការពារក្ដី បើលោកអ្នកជួបរឿងអយុត្តិធម៏យើងខ្ញុំជួយណែនាំជូន។

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed