https://www.rmn.asia
ខេត្តបន្ទាយមានជ័យ ស្រុកម៉ាឡៃ ៖ កាលពីនៅព្រឹកថ្ងៃចន្ទ ៣រោច ខែស្រាពណ៍ ឆ្នាំខាលចត្វាស័ក ព.ស ២៥៦៦ត្រូវនឹងថ្ងៃ ទី ១៥ ខែសីហា ឆ្នាំ២០២២ នេះឯកឧត្តមប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចតេជោនាយករដ្ឋមន្ត្រី និងឯកឧត្តម អ៊ំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានចុះពិនិត្យជាក់ស្តែងនូវដំណើរចុះបញ្ជីដីធ្លី នៅភូមិបឹងជង្រុកតេជោឈ្នះឈ្នះ ។

ក្នុងឱកាសនោះដែរ សង្កេតឃើញថា ប្រជាពលរដ្ឋជាងជិត២០០០គ្រួសារនៅតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះឈ្នះ ព្រមទាំងទូទាំងភូមិ ភូមិបឹងជ្រុកតេជោឈ្នះឈ្នះ ក្នុងឃុំទួលពង្រ ស្រុកម៉ាឡៃ ខែត្តបន្ទាយមានជ័យ កំពុងសប្បាយរីករាយ និងរួសរាន់សស្រាក់សស្រាំ នាំយកឯកសារបញ្ជាក់អត្តញ្ញាណផ្សេងបង្ហាញដល់មន្រ្តីសុរិយោដីដើម្បីបំពេញព័ត៌មានធ្វើប័ណ្ណកម្មសិទ្ធ (ប្លង់រឹង) ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

សូមបញ្ជាក់ជូនផងដែរថា មុននឹងឈានដល់ចំណុចនេះក្រុមការងារបញ្ចប់វិវាទដីធ្លី ក្រោមគោលនយោបាយឈ្នះឈ្នះ ដឹកនាំដោយឯកឧត្តម ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទការល័យសម្តេចតេជោ នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ចប់ទាំងស្រុងនូវវិវាទរ៉ាំរ៉ៃ ព្រមទាំងនាំមកនូវការអភិវឌ្ឍន៍ជាក់ស្តែងនៅទឹកដីបឹងជម្រុកក្នុងឃុំទួលពង្រស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យ៕
https://www.rmn.asia

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed