ខេត្តបន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម នាយឧត្តមសេនីយ៍ សេរី កុសល អ្នកតំណាងរាស្ត្រខេត្តបន្ទាយមានជ័យ បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងចែកអំណោយជាគ្រឿងឧបភោគបរិភោគដល់កម្លាំងវរនគរបាលការពារព្រំដែនចំនួន៤អង្គភាព ដែលកំពុងបម្រើការនៅតាមបន្ទាយសំខាន់ៗនៃព្រំដែនខេត្តបន្ទាយមានជ័យ។

ក្នុងឱកាសនោះ ឯកឧត្តមបានទទួលអមដំណើរដោយ ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងលោក លី សុវណ្ណារិទ្ធ អភិបាលរងខេត្ត ដើម្បីចុះពិនិត្យស្ថានភាព និងជួយលើកទឹកចិត្តដល់កងកម្លាំងសន្តិសុខដែលកំពុងអនុវត្តភារកិច្ចនៅជួរមុខ។

អំណោយដែលបានចែកជូនរួមមាន៖ អង្ករ១តោន, ទឹកសុទ្ធ១៥កេស, ទឹកត្រី១៥យួរ, ទឺកស៊ីអ៊ីវ១៥យួរ, មីជាតិ១៥កេសតូច, ប៊ីចេង១០គីឡូ, ខ្ទឹមសរ១០គីឡូ, ស្ករស១០គីឡូ, ល្ពៅ១តោនកន្លះ, ពងមាន់៣ជុង និងអំបិល១០គីឡូ។ អំណោយទាំងនេះត្រូវបានផ្ដល់ជូនដល់អង្គភាពវរនគរបាលការពារព្រំដែនគោកចំនួន៤ រួមមានវរ៨០៧, ៨១៥, ៨៩១ និង ៩១១ នៅក្នុងស្រុកថ្មពួក និងតំបន់ព្រំដែនជិតស្និទ្ធ។

ឯកឧត្តម សេរី កុសល បានបញ្ជាក់ថា ការចូលរួមចំណែកផ្តល់ជំនួយនេះ មានគោលបំណងលើកទឹកចិត្តកងកម្លាំងដែលកំពុងអនុវត្តភារកិច្ចការពារសន្តិសុខ និងអធិបតេយ្យភាពទឹកដីជាតិតាមបណ្ដោយព្រំដែន។ ឯកឧត្តមក៏បានថ្លែងសំណេះសំណាល និងថ្លែងអំណរគុណចំពោះការខិតខំអនុវត្តភារកិច្ចរបស់កងកម្លាំងទាំងនេះក្នុងបរិបទបញ្ហាប្រឈមនានា៕





By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed