ភ្នំពេញ៖ នាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជើញធ្វើបាឋកថាជាផ្លូវការដែលមានប្រធានបទស្តីពី «បទពិសោធន៍ការងារបង្ការ ទប់ស្កាត់ និងបង្រ្កាបសកម្មភាពក្មេងទំនើង និងបទល្មើសគ្រឿងញៀន» ជូនដល់និស្សិត និងសិក្ខាកាមវគ្គបណ្តុះបណ្តាលតាមឋានានុក្រមដឹកនាំកម្រិត១ ជំនាន់ទី២ ចំនួន១៤៥នាក់ នៅសាលានគរបាលជាតិ ក្រោមការអញ្ជើញរបស់បណ្ឌិត្យសភានគរបាលជាតិ និងការអនុញ្ញាតពីឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ។
ក្នុងឱកាសនោះ ឯកឧត្តមបានលើកឡើងថា៖ បេសកកម្មរបស់កម្លាំងនគរបាលយុត្តិធម៌ គឺត្រូវអនុវត្តតាមច្បាប់យ៉ាងម៉ឺងម៉ាត់ មិនមែនចេះធ្វើអ្វីតាមទំនើងចិត្តនោះទេ ការបង្ការ ទប់ស្កាត់ និងបង្រ្កាបសកម្មភាពក្មេងទំនើង និងអំពើល្មើសគ្រឿងញៀន គឺជាការចូលរួមដ៏សំខាន់មួយក្នុងការពង្រឹងសុវត្ថិភាពក្នុងសហគមន៍ ដោយផ្អែកលើគោលនយោបាយ “ភូមិ សង្កាត់ មានសុវត្ថិភាព”។
យុទ្ធសាស្ត្ររបស់នគរបាលរាជធានីភ្នំពេញក្នុងការបង្ក្រាបក្មេងទំនើង
ឯកឧត្តមបានបញ្ជាក់ថា សម្រាប់ការបង្ការ និងទប់ស្កាត់សកម្មភាពក្មេងទំនើងក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ មានការដាក់ចេញនូវយន្តការដែលជាក់លាក់ សកម្ម និងសមរម្យ ដែលរួមមាន៖
ការប្រើប្រាស់កម្លាំងសរុប និងជំនាញសរុបការផ្សព្វផ្សាយអប់រំតាមវេទិកាសាធារណៈការបង្កើតក្រុមការងារតាមដាន ស្រាវជ្រាវ និងបង្រ្កាបការដឹកនាំម៉ឺងម៉ាត់ និងត្រួតពិនិត្យការអនុវត្តការចូលរួមពង្រឹងឆន្ទៈ និងវិជ្ជាជីវៈរបស់កម្លាំងអនុវត្តឯកឧត្តមបានចែងផងដែរថា ក្មេងទំនើងត្រូវបានចាត់ថ្នាក់ជាបីប្រភេទ៖
១. ក្មេងទំនើងបង្កើតក្រុម ប៉ុន្តែមិនទាន់មានសកម្មភាព ។ ២. ក្មេងទំនើងបង្កើតក្រុម និងបានចាប់ផ្ដើមធ្វើសកម្មភាព ។ ៣. ក្មេងទំនើងដែលបានធ្វើសកម្មភាពហើយ ប៉ុន្តែសមត្ថកិច្ចមិនទាន់អាចបង្រ្កាបបានដើម្បីដោះស្រាយបញ្ហានេះបានយ៉ាងទូលំទូលាយ ត្រូវមានការចុះស្រាវជ្រាវបន្ថែម ដាក់ចេញផែនការច្បាស់លាស់សម្រាប់ការបង្រ្កាបក្មេងទំនើង ក៏ដូចជាការបង្កើតប្រព័ន្ធធ្វើបច្ចុប្បន្នភាពនៃសភាពការណ៍ និងតាមដានការប្រមូលផ្តុំផងដែរ។ ការចូលរួមរបស់សហគមន៍ គ្រួសារ អង្គការសង្គម និងអាជ្ញាធរមូលដ្ឋានក៏ជាសំខាន់មិនខាន។
អំពីបទល្មើសគ្រឿងញៀន និងការឆ្លើយតបឯកឧត្តមបានបញ្ជាក់ថា បទល្មើសគ្រឿងញៀនគឺជាបញ្ហាស្មុគស្មាញ និងមានបណ្តាញយ៉ាងជាប់សម្ព័ន្ធ។ ឧក្រិដ្ឋជនប្រើប្រាស់បច្ចេកវិជ្ជាជីវៈខ្ពស់ ដូចជា៖ការដឹកជញ្ជូនតាមផ្លូវគោក ផ្លូវទឹក ផ្លូវអាកាស និងតាមក្រុមហ៊ុនការកែច្នៃដោយប្រើសារធាតុគីមីផលិតជាគ្រឿងញៀនសំយោគការលក់ចែកចាយដោយប្រើរូបសញ្ញា ឬសម្ភារៈគ្រប់ប្រភេទ រួមទាំងការចូលរួមរបស់កុមារមិនទាន់គ្រប់អាយុដើម្បីឆ្លើយតបនឹងបញ្ហានេះ ឯកឧត្តមបានផ្តល់អាទិភាពចំពោះ៖
ការពង្រឹងស្មារតីវិជ្ជាជីវៈការបង្កើនធនធានមនុស្ស
ការបង្រ្កាបឧក្រិដ្ឋជនយ៉ាងមានប្រសិទ្ធភាពការបណ្តុះបណ្តាលកម្លាំងអនុវត្តឲ្យយល់ច្បាស់អំពីច្បាប់។
សេចក្ដីបញ្ចប់៖បាឋកថារបស់ឯកឧត្តមជាផ្នែកមួយនៃការចែករំលែកបទពិសោធន៍ដែលមានតម្លៃ សម្រាប់ជាវិធានការអប់រំនិងបណ្តុះបណ្តាល សម្រាប់ជំនាន់មន្រ្តីនគរបាលអនាគត ដែលនឹងមានតួនាទីសំខាន់ក្នុងការជួយថែរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គម៕
ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ























