ភ្នំពេញ : នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ បានអមដំណេីរ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ចុះសួរសុខទុក្ខកងកម្លាំងដែលត្រូវត្រៀមកិច្ចការការពារ អន្តរាគមន៍ នៅក្នុងពិធីបុណ្យអ៊ុំទុក អកអំបុក និង~ ចាប់ពីទី២៦-២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ។
ក្នុងឱកាសនេះដែរ ឯកឧត្តម អភិបាលរាជធានីភ្នំពេញ បានពាំនាំយកថវិការបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចែកជូនកងកម្លាំងទាំងអស់ដែលមានភារកិច្ចការពារក្នុងពិធីបុណ្យអ៊ុំទូក អកអំបុក និងសំពះព្រះខែ ៕
https://fb.watch/o6UCVuisSe/?mibextid=6aamW6
https://www.rmn.asia
https://t.me/+cYqQWKH24_I5ZjE1
https://youtu.be/hWRgRrI4jZk