ក្រុងប៉ោយប៉ែត នៅព្រឹកថ្ងៃ០៧កើតខែជេស្ឋ ពស២៥៦៨ត្រូវនិងថ្ងៃទី១៣ខែមិថុនាឆ្នាំ២០២៤ ឯកឧត្តមអ៊ុំ រាត្រីអភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ព្រមទាំងមន្ត្រីពាក់ព័ន្ធខេត្តក្រុង និងលោកគាត់ ហ៊ុលអភិបាលក្រុងប៉ោយប៉ែត បានទទួលនៅភារកិច្ចនាំយកនៅអនុក្រឹត្យស្ដីពីការតែងតាំងមុខតំណែងថ្មី ជូនដល់ក្រុមប្រឹក្សាក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

វិធីនេះត្រូវបានប្រារព្ធឡើងនៅក្នុងបរិវេណសាលាក្រុងប៉ោយប៉ែត។មានការអញ្ជើញចូលរួមពីសំណាក់អស់លោកលោកស្រីកងកម្លាំងចម្រុះទាំងបី ។ក្រៅពីនេះក៏មានការអញ្ជើញចូលរួម ពីស្ថាប័នពាក់ព័ន្ធអាជ្ញាធរមូលដ្ឋានភ្ញៀវជាតិ អន្តរជាតិជាច្រើនអ្នកផងដែរ។
បេក្ខភាពដែរបានជាប់ឆ្នោតជាក្រុមប្រឹក្សាក្រុងប៉ោយប៉ែត មានដូចខាងក្រោម÷
១.លោកឈឺម គន្ធាមកពីគណបក្សប្រជាជនកម្ពុជាជាប្រធានក្រុមប្រឹក្សាក្រុងប៉ោយប៉ែត
២.លោកឈាន ចំរើនជាសមាជិក
៣.លោកតាន់ គឹមរិទ្ធសមាជិក
៤.លោក រដ្ឋ សុខាជាសមាជិក
៥.លោកសាន តេងជាសមាជិក
៦.លោកឡេង វិបុលជាសមាជិក
៧.លោករុន រចនាជាសមាជិក
៨.លោកស្រីហួត គឹមហាក់សមាជិក
៩.លោកយិន សុីណាត់ជាសមាជិក
១០.លោកសួងហុង លាងសមាជិក
១១.លោកសុខ សែនសមាជិក
១២.លោកជា គឹមសុងសមាជិក
១៣.លោកអែល យ៉ាស់យ៉ាសមាជិក
១៤.លោកធឿន ចន្តាសមាជិក
១៥.លោកពិន ប៊ុនរ៉េតសមាជិក
១៦.លោកមាស សំអូនសមាជិក
១៧.លោកសេន សាលីគណបក្សកម្លាំងជាតិសមាជិក
១៨.លោកសុខ សុវណ្ណារ៉ាគណបក្សកម្លាំងជាតិ សមាជិក
១៩លោកស្រីស សុជាតិគណបក្សឆន្ទៈខ្មែរ សមាជិក។

ឯកឧត្តមអ៊ុំ រាត្រីអភិបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ផ្ដាំផ្ញើ និងជំរុញដល់រដ្ឋបាលក្រុងក៏ដូចក្រុមប្រឹក្សាក្រុងទាំង ១៩ រូបក្នុងនោះក៏មានសមាជិកក្រុមប្រឹក្សាក្រុងមកពីគណបក្ស ផ្សេងគ្នា២រូបបានជាប់ជាក្រុមប្រឹក្សាក្រុងប៉ោយប៉ែតផងនោះ ត្រូវយកចិត្តទុកដាក់ដឹកនាំកម្លាំងអនុវត្តតួនាទីភារកិច្ចឲ្យបានល្អនិងត្រូវបន្តនិងខិតខំបម្រើពលរដ្ឋ ដើម្បីធានាឲ្យបាននៅភាពកក់ក្តៅជូនប្រជាពលរដ្ឋ និងរស់ក្រោមម្លប់សន្តិភាពតែមួយ។
ឯកឧត្តមបានដាក់ចេញនៅបទបញ្ជារយ៉ាងមុឺងមា៉ត់ដល់គ្រុបស្ថាប័នពាក់ព័ន្ធរដ្ឋបាលក្រុងសង្កាត់ភូមិត្រូវតែបំពេញតួនាទីឲ្យបានល្អដើម្បីបម្រើ សង្គមជាតិទាំងមូល ជាពិសេសត្រូវយកចិត្តទុកដាក់ផ្នែកអាត្រានិងកុលដ្ឋានត្រូវតែរូតរះបំពេញការងារនេះបម្រើដល់ពលរដ្ឋឲ្យបានម៉ត់ចត់បំផុត។

https://www.facebook.com/FastNewRaksmey?mibextid=ZbWKwL
https://www.rmn.asia
https://t.me/+cYqQWKH24_I5ZjE1

RaksmeyNews ព័ត៌មានទាន់ហេតុការណ៍ សូមទំនាក់ទំនងផ្ដល់ព័ត៌មាន 086976222។

📍ការិយាល័យកណ្ដាល គេហទំព័រ រស្មី ញ៉ូស៍ (បុគ្គលិកប្រចាំការ) ☎️012 278 222 អង្គភាពយើងខ្ញុំមានមេធាវី 03 រូប សម្រាប់ការពារក្ដី បើលោកអ្នកជួបរឿងអយុត្តិធម៏យើងខ្ញុំជួយណែនាំជូន។
សូមអរគុណ

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed