ខេត្តបន្ទាយមានជ័យ : អំណោយរួមមាន អង្ករ មី ទឹកត្រី ទឹកស៊ីអ៊ីវ ត្រីខ ស្រាបៀ ទឹកក្រូច ទឹកសុទ្ធ ទឹកដោះគោ ស្ករស និងថវិកាផងដែរ បានធ្វើការចែកជូនដល់ អង្គភាពទាំង៣ អង្គភាពពន្ធនាគារ អង្គភាពមន្ទីរពេទ្យ មណ្ឌលបន្សាបគ្រឿងញៀនជីវិតថ្មីភ្នំបាក់បានទទួលអំណោយរបស់លោកឧបនយករដ្ឋមន្ត្រី កែគឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបន្ទាយមានជ័យ និងលោកជំទាវ ម៉ៅម៉ាល័យកែគឹមយ៉ាន។ពិធីនេះ ចែកជូន នៅក្នុងបរិវេណសាលាខេត្តបន្ទាយមានជ័យ នៅព្រឹក ថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០២២។
ក្នុងនោះលោកឧបនាយករដ្ឋមន្ត្រីកែគឹមយ៉ានបានមានប្រសាសន៍ថា អំណោយដែលបានយកមកចែកជូនដល់ អង្គភាពទាំង៣ អង្គភាពពន្ធនាគារ អង្គភាពមន្ទីរពេទ្យ មណ្ឌលបន្សាបគ្រឿញៀនជីវិតថ្មីភ្នំបាក់ ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែនៅពេលខាងមុខនេះ គឺដើម្បីជាការលើកទឹកចិត្តអាណិតស្រលាញ់ ដោយស្មោះចំពោះកងកម្លាំងប្រដាប់អាវុធ ដែលកំពុងឈរជើងការពារតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ហើយអង្គភាពដែលបានអញ្ជើញមកទទួល នោះរួមមាន អង្ករ មី ទឹកត្រី ទឹកស៊ីអ៊ីវ ត្រីខ ស្រាបៀ ទឹកក្រូច ទឹកសុទ្ធ ទឹកដោះគោ ស្ករស កញ្ចប់ឃីត និងថវិកាផងដែរ។
លោកឧបនាយករដ្ឋមន្ត្រីកែគឹមយ៉ាន បានផ្ដាំផ្ញើរ សួរសុខទុក្ខសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែ និងក្រុមគ្រួសារ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃក្នុងឪកាសបុណ្យចូលឆ្នាំជិតចូលមកដល់ផងដែរ។
លោកឧបនាយករដ្ឋមន្ត្រីកែគឹមយ៉ានបានបញ្ជាក់ឲ្យដឹងទៀតថាជានិច្ចកាលលោកទាំងទ្វេរតែងតែយកចិត្តទុកដាក់ គិតគូរពីសុខទុក្ខរបស់បងប្អូន និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ តែងតែខិតខំពុះពារគ្រប់កាលៈទេសៈក្នុងការការពារទឹកដីមាតុភូមិ នៃយើងឲ្យបានគង់វង្ស។
លោកឧបនាយករដ្ឋមន្ត្រីកែគឹមយ៉ាន បានផ្តាំផ្ញើដល់កងកម្លាំងប្រដាប់អាវុធទាំងអស់ត្រូវប្រយុទ្ធប្រឆាំងនិងពួកបច្ចាមិត្តឲ្យបានដាច់ខាតនិងការពារឆ្លងរាលដាលជំងឺកូវីដ.១៩ ដូចនេះសូមប្រជាពលរដ្ឋទាំងអស់ត្រូវ ប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុត ក្នុងគោលបំណងធានាការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ សុខភាពសាធារណៈ ដើម្បីកាត់បន្ថយឲ្យបានជាអតិបរមានូវផលប៉ះពាល់ការឆ្លងរីករាលដាលនៃជំងឺដ៏កាចសាហាវនេះ ឆ្លងចូលក្នុងអង្គភាពឲ្យបានដាច់ខាត ៕ដោយ:ឧត្តម
https://www.rmn.asia