(ខេត្តស្ទឹងត្រែង)៖ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤នេះ គណៈប្រតិភូអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ទោ ឃន តារាសម្បត្តិ អគ្គលេខាធិការរង នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានអញ្ជើញជួបប្រជុំជាមួយឯ កឧត្តម ធូ ចាន់ពៅ អភិបាលរងខេត្តស្ទឹងត្រែង និងអ្នកពាក់ព័ន្ធ ដើម្បីពិភាក្សា និងពង្រឹងការអនុវត្តសក ម្មភាពប្រតិបត្តិការត្រីកោណមាស ១៥១១ ក្នុងភូមិ សាស្ត្រខេត្តស្ទឹងត្រែង ព្រមទាំងចុះពិនិត្យមើលដោយផ្ទាល់នូវស្ថានភាពភូមិសាស្ត្រផ្លូវទឹកនិងផ្លូវគោកនៅតាមបណ្តោយព្រំដែនកម្ពុជា-ឡាវ ដែលឧក្រឹដ្ឋជនតែ ងតែលួចលាក់នាំចូលដោយខុសច្បាប់នូវសារធាតុញៀន។
ថ្លែងដឹកនាំកិច្ចប្រជុំ ឯកឧត្តម ឧត្តមសេនីយ៍ទោ ឃ ន តារាសម្បត្តិ អគ្គលេខាធិការរង នៃអាជ្ញាធរជាតិប្រ យុទ្ធប្រឆាំងគ្រឿងញៀនបានមានប្រសាសន៍ថា ការជួបប្រជុំគ្នានាពេលនេះជាការពង្រឹងបន្ថែមទៀតនូវការអនុវត្តសកម្មភាពការងារប្រតិបត្តិការត្រីកោណមាស ១៥១១ ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង ហើយកន្លងម កប្រតិបត្តិការនេះយើងបានអនុវត្តបានចំនួនជាច្រើនលើកម កហើយ ដែលសំដៅទប់ស្កាត់ការចរាចណ៍គ្រឿងញៀ នឆ្លងកាត់ពីតំបន់ត្រីកោណមាសចូលមកប្រទេសទាំ ង៦តាមបណ្តោយដងទន្លេមេគង្គ មានប្រទេសមីយ៉ា នម៉ា ចិន ឡាវ ថៃ វៀតណាម និងប្រទេសកម្ពុជា។
ឯកឧត្តម ឧត្តមសេនីយ៍ទោ ឃន តារាសម្បត្តិ បានបន្តថាការងារប្រតិបត្តិការត្រីកោណមា ១៥១១នេះក៏ជាផ្នែកមួយនៃគម្រោងសុវត្តិភាពទន្លេមេគង្គ SMGC មានការគាំទ្រពីគម្រោងLOAរបស់ព្រះរាជាណាចក្រថៃទាំងសម្ភារៈនិងបច្ចេកទេស។
ទន្ទឹមនិងនេះឯកឧត្តម ឧត្តមសេនីយ៍ទោ ឃន តា រាសម្បត្តិ ក៏បានជំរុញឲ្យអាជ្ញាធរកម្លាំងមានសមត្ថ កិច្ចពាក់ព័ន្ធសូមចុះអនវត្តការងារដោយចុះល្បាតឲ្យ បាន៤ដង ក្នុងខែដើម្បីទប់ស្កាត់ការចរាចណ៍គ្រឿង ញៀនខុសច្បាប់។
ឯកឧត្តម ធូ ចាន់ពៅ អភិបាលរងខេត្តស្ទឹងត្រែង និ ងប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការត្រួតពិ និត្យគ្រឿងញៀនខេត្ត បានប្រសាសន៍ថា ស្ថានភាពភូមិសាស្ត្រខេត្តស្ទឹងត្រែង ជាពិសេសនៅតាមបណ្តាយព្រំដែនកម្ពុជា-ឡាវមានភាពស្មុគស្មាញ ទាំងខាងផ្លូវទឹកនិងផ្លូវគោក ដែលអំណោយផលដល់ឧក្រិដ្ឋជ នងាយស្រួលក្នុងការធ្វើសកម្មភាពចរាចរណ៍នូវសារ ធាតុញៀនខុសច្បាប់,ប៉ុន្តែទោះជាយ៉ាងនេះក្តីអាជ្ញាធ រខេត្ត រួមទាំងកម្លាំងមានសមត្ថកិច្ចនៅតែអាចបង្ក្រា បបានជាបន្តបន្ទាប់ ។
ឯកឧត្តម អភិបាលរងខេត្តស្ទឹងត្រែង បានបន្តថាទោះជាមួយរយៈពេលចុងក្រោយនេះយើងមើលឃើ ញថាមានស្ថានភាពស្ងប់ស្ងាត់ ប៉ុន្តែឧក្រិដ្ឋជននៅតែសម្លឹងមើលការធ្វើសប្រហែលរបស់យើងដើម្បីបន្ត សកម្មភាពរបស់ខ្លួន។ទន្ទឹមនិងនេះឯកឧត្តម អភិបា លរងខេត្តក៏បានស្នើដល់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនក៏ដូចជាគម្រោង LO Aជួយបណ្តុះ ប ណ្តាលបន្ថែមជូនចំពោះមន្ត្រីពាក់ព័ន្ធឲ្យមានការយ ល់ដឹងពីនិតិវិធីនានាក្នុងការបង្រ្កាបបទល្មើសសគ្រឿ ងញៀន និងមេត្តាជួយជាសម្ភារៈបច្ចេក ទេសនានាដល់អាជ្ញាធរពាក់ដើម្បីឲ្យការអនុវត្តការងា រកាន់តែមានប្រសិទ្ធភាព។
សូមបញ្ជាក់ថា ក្រោយបញ្ជប់នៃកិច្ចប្រជុំពិភាក្សាគ ណៈប្រតិភូអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងអ្នកពាក់ព័ន្ធបានចុះទៅត្រួតពិនិត្យសកម្មភាពច ល័តត្រួតពិនិត្យទប់ស្កាត់ និងបង្ក្រាបការចរាចរជួញ ដូរគ្រឿងញៀន និងសារធាតុគីមីផ្សំគ្រឿងញៀនខុស ច្បាប់ឆ្លងកាត់ព្រំដែន (ផ្លូវទឹក និងផ្លូវគោក) បានចំនួ ន ៩គោលដៅមានដូចជា គោលដៅទី១.ច្រកទ្វារអន្ត រជាតិត្រពាំងក្រៀល ទី២.ដើមល្វា ទី៣.ស្ពានទី២ ទី ៤.ប៉ុស្តិ៍នគរបាលការពារព្រំដែនអូរស្វាយគោលដៅ ទី៥.កោះល្ង គោលដៅទី៦.កោះបន្ទាយ គោលដៅទី ៧. កោះឈើទាលធំ គោលដៅទី៨.ចំណុចបង្គោលលេខ៣១ ដល់បង្គោលលេខ៣៤ និងច្រកតូចៗ គោ លដៅទី៩. ចំណុចត្រួតពិនិត្យផ្លូវបំបែកចូលស្រុកបុរិអូរស្វាយសែនជ័យ៕ ដោយ÷ ( កុល សារត្ន័ )