ភ្នំពេញ ៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌទួលគោកចុះរៀបចំសណ្ដាប់ធ្នាប់ឲ្យមានរៀបរៀបរយឡើងវិញ ដើម្បីកាត់បន្ថយការកក់ស្ទះចរាចរណ៍តាមដងផ្លូវ ខណៈដែលក្រុមអាជីវករបានយកផ្លូវសាធារណៈធ្វើជាទីកន្លែងសម្រាប់លក់ដូរ ម្ហូបសាច់ បន្លែ ផ្លែឈើជាដើម បង្កការកកស្ទះ បាត់បង់សណ្ដាប់ធ្នាប់សាធារណៈ និងសោភ័ណភាពទីក្រុងផងដែរ។

ជាក់ស្ដែងនៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២នេះ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌទួលគោកបានចុះអប់រំណែនាំ និងរៀបចំសណ្ដាប់ធ្នាប់ តាមបណ្ដោយផ្លូវលេខ១១៨ និងផ្លូវលេខ២២៣ ចំណុចខាងក្រោយផ្សារសាមគ្គី មូលដ្ឋានសង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ក្នុងប្រតិបត្តិការចុះរៀបចំសណ្ដាប់ធ្នាប់នេះដែរ អាជ្ញាធរបានលើកឡើងថា មិនមែនហាមមិនឲ្យបងប្អូនអាជីវកលក់បន្លែផ្លែឈើ ត្រីសាច់នោះទេ ក៏ប៉ុន្តែសុំឲ្យបងប្អូនលក់ដូរ នៅលើចិញ្ជើមផ្លូវ រក្សារសណ្ដាប់ធ្នាប់ ហាមលក់លើផ្លូវ ដូចរូបភាពជាក់ស្ដែងនេះ។ បើពុំដូចនេះទេ កម្លាំងអាជ្ញាធរនឹងចាត់វិធានការ លើកយករបស់របរទៅរក្សារទុកនៅសាលាខណ្ឌ និងមិនទទួលខុសត្រូវចំពោះការខូចខាតឡើយ៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed