ខេត្តស្ទឹងត្រែង: អបអសាទរខួបលើកទី៤៦  នៃទិវាជ័យជំនះ ៧ មករា ១៩៧៩ – ៧ មករា ២០២៥) លើរបបប្រល័យពូជសាសន៍ ដែលប្រជាជនកម្ពុជាទូទាំងប្រទេស និងក្រៅប្រទេសមិនអាចបំភ្លេចបាន។ ចងចាំនូវគុណបការដ៏វៃឆ្លាត ជាវារៈភាពដ៏អង្គអាចខ្លាហ៊ាន បូជាឈាមស្រស់សាច់ស្រស់ ដើម្បីជាតិមាតុភូមិ និងប្រជាជនកម្ពុជា ឲ្យរស់រានមានជីវិតឡើងវិញ ដែលជាកំណើតទី២ យើងទាំងអស់គ្នា។ ដោយមាន នាំគ្នាប្រារព្ធពិធីរម្លឹកខួបនិងអបអរសាទរយ៉ាងខ្ញៀវខ្ញា ចំពោះទិវាប្រវត្តិសាស្ត្រ មិនអាចបំភ្លេចបាន របស់កម្ពុជា។

ដែលប្រព្រឹត្តទៅនៅរង្វង់មូលព្រះភិរុណ មាត់ទន្លេ ក្រុងស្ទឹងត្រែង ក្រោមអធិបតីភាពឯកឧត្តម ឡូយ សុផាត តំណាងរាស្ត្រមណ្ឌលស្ទឹងត្រែង ឯកឧត្តមផៃ ប៊ុនឈឿន អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន ចុះជួយខេត្តស្ទឹងត្រែង ឯកឧត្តមញ៉ែម សាម៉ន អនុគណ:កម្មធិការជាតិនៃព្រឹទ្ធសភា ចុះមូលដ្ឋានខេត្តស្ទឹងត្រែង ឯកឧត្តមសន អិនធរ ទីប្រឹក្សារដ្ឋសភា ឯកឧត្តមឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមសរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្ត។

អញ្ជើញចូលរួមក្នុងអង្គពិធីខួបអនុស្សាវរីយ៍លើក(ទី៤៦)នាពេលនេះ មន្ត្រីអនុប្រធានសាខាគណបក្សប្រជាជនកម្ពុជាខេត្ត មន្ត្រីរាជការមកពីរ ក្រុង ស្រុកទាំង៦ កងកម្លាំងប្រដាប់អាវុធទាំងបី លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជនកាយរឹទ្ធិ  សមាគមយុវជនកម្ពុជា និងប្រជាពលរដ្ឋទូរទាំងខេត្តស្ទឹងត្រែង សរុបប្រមាណជាង៥ពាន់នាក់នាពេលនេះ។

ថ្លែងក្នុងឱកាសនេះផងដែរឯកឧត្តមបណ្ឌិត ឡូយ សុផាត តំណាងរាស្ត្រមណ្ឌលស្ទឹងត្រែង បានអានសារលិខិតទាំងស្រុង របស់សម្តេចបវរធិបតីហ៊ុន ម៉ាណែត។ ថ្ងៃ៧ មករា ១៩៧៩ ជាថ្ងៃកំណើតទី២ របស់ប្រជាជនកម្ពុជា ដែលបានរួចផុតជីវិតពីរបបប្រល័យពូជសាសន៍ ដោយសារការលះបង់សាច់ស្រស់ឈាមស្រស់ តស៊ូរំដោះជាតិរបស់សម្តេចទាំងបី គឺសម្តេចអគ្គមហាពញាចក្រី ហេង សំរិន សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ព្រមទាំងឥស្សរជនស្នេហាជាតិជាច្រើនរូបទៀត ដោយផ្តើមចេញពីថ្ងៃ ២ ធ្នូ ១៩៧៨។

ថ្ងៃ ២ ធ្នូ ១៩៧៨ ឥស្សរជនខ្មែរ ទាំង ៣ក្រុម ដែលដឹកនាំដោយសម្តេចទាំងបី ដោយមើលឃើញពីទុក្ខវេទនារបស់ប្រជាជនកម្ពុជា ត្រូវបង្ខំឱ្យធ្វើការលើសកម្លាំង បង្អត់បាយ បំបាត់សាសនា គ្មានសាលារៀន ពិសេសកាប់សម្លាប់យ៉ាងសាហាវព្រៃផ្សៃពីរបបប្រល័យពូជសាសន៍ ឥស្សរជនខ្មែរទាំង ៣ក្រុម បានសម្រេចចិត្តចូលព្រៃតស៊ូ ដើម្បីរំដោះប្រជាជន និងប្រទេសជាតិទាំងមូល។ ការតស៊ូដោយយកសាច់ស្រស់ ឈាមស្រស់ ជាដើមទុនរបស់សម្តេចទាំងបី និងឥស្សរជនខ្មែរ ទីបំផុតទទួលបានជ័យជម្នះលើរបបប្រល័យពូជសាសន៍ នាថ្ងៃ ៧ មករា ១៩៧៩។

ក្រោយថ្ងៃរំដោះ ៧ មករា ៧៩ កម្ពុជា ត្រូវខ្ទេចខ្ទីគ្មានសល់ ហេដ្ឋារចនាសម្ព័ន្ធនានាស្ទើក្លាយជាផេះ ប៉ុន្តែកម្ពុជាក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចទាំងបី ជាប្រមុខ ដោយផ្តើមពីបាតដៃទទេ បានកសាងអភិវឌ្ឍន៍ប្រទេសជាតិរីកចម្រើន និងមានអ្វីៗគ្រប់បែបយ៉ាងដូចសព្វថ្ងៃ ព្រមទាំងនាំមកនូវសុខសន្តិភាពពេញបរិបូរណ៍ជូនប្រជាជន និងជាតិមាតុភូមិនៃយើង។

គុណបំណាច់ដ៏ថ្លៃថ្លារបស់គណបក្សប្រជាជនកម្ពុជា ពិតជាមិនអាចកាត់ថ្លៃបាន សម្រាប់ប្រជាជន និងប្រទេសជាតិទាំងមូល ដែលត្រូវចងចាំក្នុងក្រអៅបេះដូងជានិច្ចនិរន្តរ៍តរៀងទៅ។ ក្នុងនាមកូនខ្មែរជំនាន់ក្រោយមួយរូប សូមអបអរសាទរ និងចងចាំជានិច្ចចំពោះគុណបំណាច់នៃការលះបង់សាច់ស្រស់ឈាមស្រស់ ក្នុងបុព្វហេតុតស៊ូរំដោះជាតិមាតុភូមិ របស់សម្តេចទាំងបី ព្រមទាំងឥស្សរជនស្នេហាជាតិទាំងអស់ ពិសេសគណបក្សប្រជាជនកម្ពុជា និងសូមប្តេជ្ញាថែរក្សា ការពារស្មារតី ៧ មករា ជាអមតៈ៕ (អត្ថបទ÷ កុល សារត្ន័)

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed