រាជធានីភ្នំពេញ : ក្នុងកម្មវិធី ពិសារអាហារសាមគ្គីដើម្បីអបអរសាទរនូវពិធីឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មី កាលពីល្ងាចថ្ងៃទី ០៣ ខែមករា ឆ្នាំ ២០២៥ វេលាម៉ោង ៥:០០ នាទី រសៀល កម្មវិធីនេះបានរៀបចំឡើង នៅក្នុងអង្គភាពតម្រួតបទបញ្ជា ស្ថិតក្នុងភូមិខ្វែ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ពិធីដើម្បី អបអរសាទរ ឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មី ឆ្នាំសកល អង្គភាពតម្រូតបទបញ្ជា បានរៀបចំកម្មវិធី ពិសោអាហារសាមគ្គី ជាមួយមន្ត្រី កងកម្លាំងនគរបាលតម្រួតបទបញ្ជា ជាច្រើន ក្នុងអង្គភាពទាំងមូល ដោយកាដឹកនាំដ៍ឈ្លៀសវៃរបស់លោក ឧត្តមសេនីយ៍ទោ ឆឹង កុមារ ប្រធានអង្គភាពតម្រូតបទបញ្ជា ។

ក្នុងពិធីនេះដែលក៍មានការ អញ្ជើញចូលរួមពីថ្នាក់ដឹកនាំ ឧកញ៉ា ឯកឧត្តម អស់លោក លោកស្រី ព្រមទាំងមន្ត្រីអង្គភាពតម្រួតបទបញ្ជា ដើម្បីជួបសំណេះសំណាល  សួរសុខទុក្ខ ព្រមទាំង អាហារសាមគ្គី ជាមួយ ថ្នាក់ដឹកនាំ និង មន្ត្រី នៃអង្គភាពតម្រូតបទបញ្ជា ហើយមានការរាំលេងកំសាន្តទៅតាមប្រពៃណីដើម្បីអបអរ ឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មី ឆ្នាំសកល នេះផងដែរ។

នាឱកាសនោះលោកឧត្តមសេនីយ៍ទោ ឆឹង កុមារ ប្រធានអង្គភាពតម្រូវបទបញ្ជា បានលើកឡើងថា ពិធីពិសាអាហារសាមគ្គីដើម្បី អបអរសាទរឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មីឆ្នាំសកល ២០២៥នេះ និងអបអរជ័យជំនះមួយ ស្នាដៃមួយ ដែលអង្គភាពតម្រួតបទបញ្ជា បានអនុវត្ត និងព្យុះហាត់យាត្រាខួបកំណើតកងពលតូចលេខ៧០បានធ្វើបានដោយជោគជ័យ ដោយក្នុងរយៈពេលខ្លី លោកបានសន្យាជាមួយថា នឹងធ្វើពិធីជប់លៀង អញ្ចឹងថ្ងៃនេះ ក្នុងនាមលោកជាប្រធានអង្គភាព ប៉ះពៅនៅអ្វីដែល លោកបានសន្យាជូនបងប្អូន ។

លោកឧត្តមសេនីយ៍ទោ ឆឹង កុមារ បានមានបត្តិជួបសំណេះសំណាល សួរសុខទុក្ខ និងសូមគោរព ថ្លែងអំណរគុណ និងជូនពរ ឯកឧត្តម លោកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញ នាឱកាស ដែលបានអញ្ជើញ ចូលរួមជាភ្ញៀវកិត្តិយស ក្នុងកម្មវិធីនេះ ។

លោកឧត្តមសេនីយ៍ទោ  ប្រធានអង្គភាពតម្រូវបទបញ្ជាបានបន្តទៀតថា ក្នុងឆ្នាំថ្មីឆ្នាំសាកល ឆ្នាំ២០២៥ សូមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ និងជោគជ័យគ្រប់ភារកិច្ច ។ ដោយក្តីគោរព និងរាប់អានដ៏ជ្រាលជ្រៅ !

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed