យប់ថ្ងៃទី៧ ខែសីហាតាមម៉ោងក្នុងតំបន់ ស្ថាប័នប្រឆាំងសារធាតុលើកកម្លាំងពិភពលោក(WADA) បានចេញសេចក្តីថ្លែងការណ៍ថា តាមការផ្សាយព័ត៌មានបានឱ្យដឹងថា ជាច្រើនឆ្នាំកន្លងទៅនេះ ស្ថាប័នប្រឆាំងសារធាតុលើកកម្លាំងនៃសហរដ្ឋអាមេរិក (USADA) បានបន្តអនុញ្ញាតឱ្យកីឡាករជម្រើសជាតិជាច្រើនរូបដែលបានប្រើសារធាតុលើកកម្លាំងចូលរួមការប្រកួតកីឡាអន្តរជាតិ ដែលក្នុងនោះមានយ៉ាងហោចណាស់មួយករណីដែលមិនបានប្រកាសជាសាធារណៈ ព្រមទាំងមិនដែលដាក់ទណ្ឌកម្មចំពោះទង្វើល្មើសបទប្បញ្ញត្តិអំពីការប្រឆាំងសារធាតុលើកកម្លាំង នេះបានល្មើសនឹង« បទប្បញ្ញត្តិប្រឆាំងសារធាតុលើកកម្លាំងពិភពលោក»ផង និងល្មើសនឹងបទប្បញ្ញត្តិនៃស្ថាប័នប្រឆាំងសារធាតុលើកកម្លាំងនៃសហរដ្ឋអាមេរិក(USADA) ផង។

សេចក្តីថ្លែងការណ៍លើកឡើងថា ស្ថាប័នអាមេរិកបានល្មើសនឹងការកំណត់នៃបទប្បញ្ញត្តិប្រឆាំងសារធាតុលើកកម្លាំងពិភពលោកជាច្រើនដង ខណៈកីឡាករអាមេរិកជាច្រើននាក់ដែលបានប្រើសារធាតុលើកកម្លាំងមិនដែលត្រូវផាកពិន័យ។ បើសិនជាកីឡាករនៃប្រទេសផ្សេងៗដឹងថាពួកគេបានចូលរួមប្រកួតជាមួយបុគ្គលដែលប្រើសារធាតុលើកកម្លាំងក្រោមការអនុញ្ញតពីស្ថាប័នប្រឆាំងសារធាតុលើកកម្លាំងនៃសហរដ្ឋអាមេរិក(USADA) នោះពួកគេនឹងមានអារម្មណ៍យ៉ាងណា? ទង្វើបែបនេះមិនគ្រាន់តែបំផ្លាញដល់ភាពយុត្តិធម៌នៃការប្រកួតនៃវិស័យកីឡាតែប៉ុណ្ណោះទេ ថែមទាំងមានគ្រោះថ្នាក់ដល់សុវត្ថិភាពរបស់កីឡាករទៀតផង៕

🌐 ភ្ជាប់ទៅកាន់បណ្តាញសង្គមរបស់អង្គភាពសារព័ត៌មានរស្មី ញ៉ូស៍ ៖

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed