ភ្នំពេញ ៖ ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ ក្នុងនាមជាចាងហ្វាងការផ្សាយនៃមជ្ឈមណ្ឌលព័ត៌មាន Raksmey News / RMN News សូមធ្វើការជូនជម្រាបដំណឹងដល់ សាធារណជនមេត្តាជ្រាបថា លោក ភុំ ជិណ្ណារ៉ា និពន្ធនាយកសារព័ត៌មាន Raksmey News / RMN News ដោយមួយរយៈនេះ លោក មានសុខភាពមិនល្អ អាយុកាន់តែច្រើន មានការភ្លេចភ្លាំងច្រើន លោកបានដាក់ពាក្យសុំលាលែងឈប់ពីអង្គភាពសារព័ត៌មាន Raksmey News / RMN News ចាប់ពីពេលនេះតទៅ ។
ហេតុដូច្នេះ ស្ថាប័នសារព័ត៌មាន Raksmey News / RMN News បានធ្វើការបើកប្រជុំរបស់ក្រុមកម្មាធិការប្រឹក្សា បានសម្រេច ឱ្យលោក ភុំ ជិណ្ណារ៉ា ឈប់ពីការងារ តាមសំណូមពររបស់លោក និងលុបឈ្មោះ ចេញពីអង្គភាព សារព័ត៌មាន Raksmey News / RMN News ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ។
ប្រសិនបើ លោក ភុំ ជិណ្ណារ៉ា បានធ្វើនូវអ្វីដែលប្រាសចាកខុសនឹងច្បាប់ ដោយយកឈ្មោះអង្គភាព Raksmey News / RMN News មកប្រើប្រាស់ នោះស្ថាប័នសារព័ត៌មាន Raksmey News / RMN News មិនទទួលខុសត្រូវឡើយ ។ អាស្រ័យហេតុនេះសូមអាជ្ញាធរនិងស្ថាប័ន មានសមត្ថកិច្ចពាក់ព័ន្ធ មេត្តាជ្រាបជាដំណឹង សូមអរគុណ៕
ចាងហ្វាង Raksmey News / RMN News សូមទំនាក់ទំនងលេខ: ០១២២៧៨២២២/០៩៧៧២៣២២២២/០៨៦៩៧៦២២២