មណ្ឌលគិរី៖ ពិតសត្វថ្លែនសាហាវណាស់បន្ទាប់ខាំបុរសម្នាក់ មិនបានប៉ុន្មាននាទីផង បណ្តាលឱ្យស្លាប់ភ្លាមៗ មិនអាចជួយសង្គ្រោះបានឡើយ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន កុំសត្វថ្លែនខាំឱ្យសោះ ព្រោះបង្កគ្រោះថ្នាក់ដល់អាយុជីវិត។

នេះករណីទី២ សត្វថ្លែនបានខាំបុរសកសិករម្នាក់ បណ្តាលឱ្យស្លាប់ក្នុងឆ្នាំ២០២៤ ដែលបានកើតឡើងក្នុងភូមិពូគង់ ឃុំស្រែព្រះ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី បន្ទាប់ករណីកុមារម្នាក់ បានបាត់បង់ជីវិតដោយសារសត្វថ្លែនរត់ចូលមុងខាំស្លាប់កាលពេលកន្លងទៅថ្មីៗនេះ។

សមត្ថកិច្ចបានប្រាប់ថា ជនរងគ្រោះដែលត្រូវសត្វថ្លែនខាំស្លាប់ មានឈ្មោះ កង អ៊ីន អាយុ ៥០ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ ឃុំខាងលើ។

ស្ត្រីប្រពន្ធរបស់ជនរងគ្រោះបាននិយាយថា៖ នៅវេលាម៉ោងប្រមាណ ៧យប់ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ ប្ដីបានប្រាប់គាត់ និងកូនឆាប់ចេញពីមុង ព្រោះមានថ្លែនខាំគាត់ហើយពេលរកវាយសត្វថែ្លននោះ វាក៏លោតចុះទៅដីបាត់ទៅ។ លុះក្រោយមកប្ដីរបស់គាត់ក៏មានអាការៈចុកទ្រូង រឹងថ្គាម និងឈឺចាប់ខ្លាំង បានពឹងឱ្យអ្នកជិតខាងជូនទៅកាន់មន្ទីរពេទ្យ ប៉ុន្តែទៅដល់មន្ទីរពេទ្យប្ដីរបស់គាត់ស្លាប់ទៅហើយ។

ក្រោយការធ្វើកោសល្យវិច្ច័យសមត្ថកិច្ចបានសន្និដ្ឋានថា បុរសជាកសិករពិតជាស្លាប់ដោយសារសត្វថ្លែនខាំពិតប្រាកដមែន។ ក្រោយការពិនិត្យសពបានប្រគល់ឱ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី។

សូមជម្រាបថា ជាទូទៅសត្វថ្លែនមើលទៅមិនមានអ្វីដែលគួឱ្យក្លាចនោះទេ ពីព្រោះវាមិនសូវកាចសាហាវដូចសត្វអសិរពិស ឬពស់មានពិសដទៃទេ ហើយមិនសូវដែលដេញខាំមនុស្សផ្តេសផ្តាស់នោះដែរ។ ដោយសារភាពស្លូតរបស់វាបែបនេះហើយ ដែលធ្វើឱ្យមនុស្សភាពច្រើនមិនសូវក្លាចវាប៉ុន្មានទេ តែជាការពិតសូមជម្រាបថា ថ្លែនគឺជាសត្ថអសិរពិសដ៏សហាវបំផុត ដែលសារជាតិពឹសរបស់វាដែលបានខាំចូលខ្លួនមនុស្សហើយ មិនងាយនឹងមានថ្នាំព្យាបាលទេ មានមនុស្សស្ទើរតែ ១០០% ដែលត្រូវបានវាខាំហើយស្លាបក្នុងរយៈពេលត្រឹមតែ ១ម៉ោង៣០នាទី ក្រោយប៉ុណ្ណោះ ព្រោះតែជាតិពិសរបស់វាបានចូលដល់បេះដូងយ៉ាងឆាប់រហ័ស នឹងបង្កឱ្យគាំងបេះដូងស្លាប់តែម្តង៕

https://www.facebook.com/FastNewRaksmey?mibextid=ZbWKwL
https://www.rmn.asia
https://t.me/+cYqQWKH24_I5ZjE1

RaksmeyNews ព័ត៌មានទាន់ហេតុការណ៍ សូមទំនាក់ទំនងផ្ដល់ព័ត៌មាន 086976222។

📍ការិយាល័យកណ្ដាល គេហទំព័រ រស្មី ញ៉ូស៍ (បុគ្គលិកប្រចាំការ) ☎️012 278 222 អង្គភាពយើងខ្ញុំមានមេធាវី 03 រូប សម្រាប់ការពារក្ដី បើលោកអ្នកជួបរឿងអយុត្តិធម៏យើងខ្ញុំជួយណែនាំជូន។
សូមអរគុណ

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed