ភ្នំពេញ៖ សាលាអន្តរជាតិ ភី អិល អេច បានប្រារព្ធពិធីបើកបវេសនកាលថ្មី សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦ ដោយមានវត្តមានគណៈអធិបតី និងភ្ញៀវកិត្តិយសជាច្រើន រួមមាន លោក សី ជួន សុគន្ធា អនុប្រធានការិយាល័យអប់រំ យុវជន និងកីឡារដ្ឋបាល ខណ្ឌពោធិ៍សែនជ័យ, លោក គល់ យី ចៅសង្កាត់រងទី១ សង្កាត់ត្រពាំងសាំង, លោក ហឿង ហ៊ុំ នាយកសាលា តិក្ខបញ្ញា, លោក ភួង ផាន ប្រធានភូមិត្រពាំងអណ្ដូង និងលោក ញឹម ប៉ិច ប្រធានភូមិវាល។
ក្រៅពីនេះ ក៏មានការចូលរួមពីមាតាបិតា អាណាព្យាបាលសិស្ស និងលោកគ្រូ-អ្នកគ្រូ ព្រមទាំងកុមារសិស្សានុសិស្សជាច្រើន។

ក្នុងឱកាសនេះ លោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្ស នៃសាលាអន្តរជាតិ ភី អិល អេច បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជន និងអាណាព្យាបាល ដែលតែងតែអស់ពលកាយចិត្តក្នុងការគាំទ្រដល់ការអប់រំកូនៗឲ្យក្លាយជាសិស្សល្អ និងពលរដ្ឋល្អនាពេលអនាគត។

សាលាឆ្នាំសិក្សា ២០២៤-២០២៥
សាលាមានអគារសិក្សា ៥ ខ្នង (៣៥ បន្ទប់)
គ្រូសរុប ១៣ នាក់ (ស្រី ១១ នាក់) ក្នុងនោះមានគ្រូមត្តេយ្យ ៤ នាក់
សិស្សសរុប ២១៤ នាក់ (ស្រី ១០១ នាក់) ចែកជាមត្តេយ្យ និងថ្នាក់បឋមសិក្សា និងថ្នាក់ភាសា (អង់គ្លេស, ចិន)
លទ្ធផលសិក្សា៖ សិស្សឡើងថ្នាក់សរុប ១៩១ នាក់ (ស្រី ៨៤ នាក់) ស្មើនឹង ៨៩.២៥% ខណៈសិស្សត្រួតថ្នាក់ ២៣ នាក់ (ស្រី ៨ នាក់) ស្មើនឹង ១០.៧៤%។
មានសិស្សមួយចំនួនឆ្លងទៅរៀនបន្តថ្នាក់ទី៧ នៅវិទ្យាល័យហ៊ុន សែន ប៊ុនរ៉ានី អរុណវតី។

ក្នុងសុន្ទរកថាបើកបវេសនកាល សាលាអន្តរជាតិ ភី អិល អេច បានសម្ដែងសេចក្តីសោមនស្សរីករាយ និងអបអរសាទរថ្ងៃបើកបវេសនកាលថ្មី ព្រមទាំងសិក្សាសិស្សឲ្យខិតខំប្រឹងប្រែងរៀនសូត្រជានិច្ច។
នៅចុងបញ្ចប់ លោកនាយកសាលាបានជូនពរទៅដល់គណៈអធិបតី ភ្ញៀវកិត្តិយស អាណាព្យាបាលសិស្ស និងសិស្សានុសិស្សទាំងអស់ ឲ្យទទួលបានពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ និង ពលៈ

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed