ថ្ងៃពុធ ទី៣០ ខែកក្កដា ឆ្នាំ២០២៥ – អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ បានដឹកនាំបញ្ជាផ្ទាល់ឲ្យក្រុមយុវជននៅគ្រប់គោលដៅ ក្នុងខេត្ត ឧត្តរមានជ័យ និង ព្រះវិហារ បន្តចុះជួយសង្រ្គោះជនភៀសសឹក ដែលកំពុងរស់នៅក្នុងជំរំជាច្រើន។
ការចែកជូនម្ហូបអាហារនេះត្រូវបានអនុវត្តនៅក្នុងជំរំជួយជនភៀសសឹកចំនួន ៩គោលដៅ — រួមមាន ជំរំ ៦ នៅឧត្តរមានជ័យ និង ជំរំ ៣ នៅព្រះវិហារ — ដោយមានអ្នកទទួលបានជំនួយសរុបជាង ៥ម៉ឺននាក់។
សកម្មភាពសង្រ្គោះនេះប្រព្រឹត្តឡើងក្រោមកិច្ចសហការណ៍យ៉ាងជិតស្និទ្ធជាមួយ៖
ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ
ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ
ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ
ទស្សនៈរបស់សហព័ន្ធយុវជនបូជាការពារយុត្តិធម៌គឺផ្តោតទៅលើ ការចូលរួមជាសកម្មក្នុងការជួយដល់សង្គមក្នុងពេលគ្រោះថ្នាក់ និងបង្ហាញពីទឹកចិត្តសប្បុរសរបស់យុវជនខ្មែរ៕N7





