កូឡាឡាំពួរ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំពិសេសមួយ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី នៅរសៀលថ្ងៃចន្ទ ទី២៨ កក្កដា ឆ្នាំ២០២៥ ដើម្បីពិភាក្សាស្វែងរកដំណោះស្រាយសន្តិភាពនៃស្ថានការណ៍តានតឹងតាមព្រំដែន។

កិច្ចប្រជុំនេះ មានប្រទេសម៉ាឡេស៊ីធ្វើជាម្ចាស់ផ្ទះ សហរដ្ឋអាមេរិកជាសហអ្នករៀបចំ និងមានការចូលរួមពីតំណាងរដ្ឋាភិបាលចិនផងដែរ។ គោលបំណងសំខាន់នៃកិច្ចប្រជុំនេះ គឺដើម្បីសម្រេចឲ្យមានការឈប់បាញ់គ្នាបន្ទាន់ រវាងប្រទេសកម្ពុជា និងប្រទេសថៃ បន្ទាប់ពីការតវ៉ារវាងទ័ពទាំងពីរជាប់គ្នា។

សេចក្ដីព្រមព្រៀងដើម្បីសន្តិភាពនេះ បានធ្វើឡើងក្នុងបរិបទនៃគំនិតផ្ដួចផ្ដើមរបស់ឯកឧត្តម ដូណាល់ ត្រាំ (Donald Trump) ប្រធានាធិបតីសហរដ្ឋអាមេរិក ដែលបានអំពាវនាវឲ្យមានការរួមចំណែកសហការរវាងអាស៊ាន និងមហាអំណាច ដើម្បីបញ្ចប់វិបត្តិសង្គ្រាមក្នុងតំបន់។

អាជ្ញាធរម៉ាឡេស៊ី បានថ្លែងថា កិច្ចប្រជុំនេះជាជំហ៊ានសំខាន់មួយ ដើម្បីបង្កើតឱកាសសន្តិភាព និងបន្តការពិភាក្សាទ្វេភាគីរវាងកម្ពុជា និងថៃ ក្នុងបរិយាកាសសន្តិភាព និងជោគជ័យ ៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *