ក្រុងកែប: នៅរសៀលថ្ងែទី២៣ ខែឧសភា ឆ្នាំ២០២១ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ទកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកែប បានចុះបង្រ្កាបករណីលេងល្បែងស៊ីសង ជល់មាន់ នៅចំណុចដីឡូតិ៍គ្មានមនុស្សនៅមួយកន្លែង ក្នុងភូមិអូរក្រសា សង្កាត់អូរក្រសា ក្រុង/ខេត្តកែប។ ករណីនេះដកហូតបានវត្ថុតាងរួមមាន៖ មាន់ជល់ចំនួន៣ក្បាល ម៉ូតូចំនួន១១គ្រឿង និងសម្ភារ:មួយចំនួន ចំណែកអ្នកលេងបានរត់គេចខ្លួនក្រោយកម្លាំងយើងចុះទៅដល់ទីតាំង។ វត្ថុតាងខាងលើយកមករក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីហៅម្ចាស់មកធ្វើកិច្ចសន្យា អប់រំឲ្យបញ្ឈប់ការប្រមូលផ្តុំគ្នាលេងល្បែងសុីសងបន្តទៀត៕ សមត្ថកិច្ចព្រហ្មទណ្ឌកម្រិតស្រាលបង្ក្រាបទីតាំងជល់មាន់មួយកន្លែងក្នុងខេត្តកែប

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed