ភ្នំពេញ : សេចក្តីបកស្រាយបំភ្លឺរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាក់ទងទៅនឹងគណនេយ្យហ្វេសប៊ុកមួយឈ្មោះ Seng Vuthy ដែលបានផ្ញើរសារចូលផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញមានខ្លឹមសារដូចខាងក្រោម
ផ្លូវចំហៀងស្ថានទូតអូស្រ្តាលី គឺចាប់ពីអាគារ The world Bridge រហូតដល់ស្ពានហង្សកោះពេជ្រ ហេតុអ្វីក៏មានឡានខ្លះចតបាន ហើយខ្លះចតមិនបាន ខ្ញុំតែងតែឃេីញប៉ូលីសដើរចាក់សោរឡានមួយចំនួន កំណាត់ផ្លូវនោះចាប់ពីអាគារ The bridge រហូតដល់ស្ពានហង្សខាងស្តាំដៃ គឺមិនមានស្លាកសញ្ញាហាមឈប់ ឫហាមចតទេ ។

មួយវិញទៀតខ្ញុំឃើញឡានចតនៅមុខអាគារ The Peak ឡានគេចតក្នុងប្រអប់ចំណតរបស់អាគារខុនដូនោះ ចុះហេតុអ្វីបានជាប៉ូលីសទៅចាក់សោរឡាននោះដែរ។ ហើយមួយទៀតក៏សុំសសើរដល់ប៉ូលីសចរាចរណ៍ គឺគាត់សកម្មការងារណាស់ គាត់បានអនុវត្តច្បាប់ចរាចរណ៍នៅមុខអាគារណាហ្គាវើល១ នៅវេលាម៉ោង៣យប់ ខ្ញុំតែងតែឃើញពួកគាត់ដើរចាក់សោរឡាន ហើយឈរចាំរហូតដល់ម្ចាស់ឡានចុះមកដោះស្រាយ។
សូមសសើរពួកគាត់ដែលអត់ដេកពួន សុខចិត្តមកអនុវត្តច្បាប់ចរាចរណ៍ទាំងកណ្តាលយប់។

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមធ្វើការបកស្រាយបំភ្លឺនិងបដិសេធចំពោះការចុះផ្សាយខុសពីការពិតនេះ គ្មានសមត្ថកិច្ចណាចុះចាក់សោរកង់ឡាននៅម៉ោង ៣យប់នោះទេ កន្លងមកកម្លាំងឡានស្ទួច នៃអធិការដ្ឋាននគរបាលខណ្ឌចំការមន មិនដែលចុះប្រតិបត្តិការរកយានយន្តចតល្មើសផ្លាសសញ្ញាចរាចរណ៍ពេលយប់នោះទេ និងក៏មិនមានខ្នោះចាក់កង់ឡានលើផ្លូវមុខអាគារ The bridge មុខអាគារ The Peak ក៏ដូចជាមុខអាគារណាហ្គាវើល១ផងដែរ។
ចំពោះផ្លូវនៅមុខអាគារ The bridge រហូតដល់ស្ពានហង្សកោះពេជ្រ ចំហៀងខាងស្តាំគឺមិនមានផ្លាកសញ្ញាហាមឈប់ ឫហាមចតនោះទេ រីឯនៅលើផ្លូវមុខអាគារណាហ្គាវើល១ គឺមានផ្លាកសញ្ញាហាមឈប់ ឫហាមចត៕ រូបភាព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ
https://www.rmn.asia

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed