ខេត្តកែប ៖ នៅរសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ កម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តកែប សហការជាមួយនគរបាលខេត្តកំពត ចុះបង្ក្រាបមុខសញ្ញាជួញដូរ និងប្រើប្រាស់ គ្រឿងញៀនដោយខុសច្បាប់ ចំនួនមួយករណី ឋិតនៅភូមិម៉ាគេង សង្កាត់កំពង់បាយ ក្រុងកំពត ខេត្តកំពត។ ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ពេជ្រ ស្រីណា ភេទស្រី អាយុ២៦ឆ្នាំ រស់នៅភូមិ សង្កាត់កើតហេតុខាងលើ និងដកហូតបានវត្ថុតាងមួយចំនួនរួមមាន៖ ម្សៅក្រាមព៌ណសថ្លាចំនួន២កញ្ចប់ ទម្ងន់៤.៨២ក្រាមថ្លឹងទាំងថង់, ទូរសព្ទ២គ្រឿង, ជញ្ជីងថ្លឹងថ្នាំញៀន១គ្រឿង និងសម្ភារៈវេចខ្ចប់មួយចំនួនធំ។ ឃាត់ខ្លួនជនសង្ស័យ រួមទាំងវត្ថុតាង យើងបានបញ្ជូនមក ស្នងការដ្ឋាននគរបាលខេត្តកែប ដើម្បីសាកសួរ និងបានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តកំពត ដើម្បីអនុវត្តនីតិវិធីច្បាប់

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed