នៅថ្ងៃទី ១៤ ខែតុលា តាមម៉ោងក្នុងតំបន់ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានរៀបចំធ្វើសកម្មភាពផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនដើម្បីអបអរសាទរខួបទី២០នៃការបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងចិននិងអ៊ីតាលីឈ្មោះ”ណាត់ជួបគ្នាពីចម្ងាយឆ្ងាយ រួមគ្នាសំណេះសំណាលពីកិច្ចសហប្រតិបត្តិការថ្មី” ។

លោកស្រីDaniela Santanchèរដ្ឋមន្រ្តីក្រសួងទេសចរណ៍អ៊ីតាលីបានថ្លែងថា ឆ្នាំ២០២៤គឺជាខួបទី២០នៃការបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងចិននិងអ៊ីតាលី អ៊ីតាលីនឹងបន្តពង្រឹងនិងពង្រីកទំនាក់ទំនងភាពជាដៃគូជាមួយប្រទេសចិនឥតឈប់ឈរ ។ការបង្កើនកិច្ចសន្ទនានិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរចិននិងអ៊ីតាលី វាសមស្របនឹងផលប្រយោជន៍ផ្នែកសន្តិសុខនិងអភិវឌ្ឍន៍របស់ប្រទេសទាំងពីរ ក្នុងតំបន់រហូតដល់ពិភពលោកទាំងមូលផងដែរ។

លោកស្រីXingBoអគ្គនាយករងនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានថ្លែងថា ឆ្នាំនេះជាខួបទី៧៥នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន ហើយក៏ជាខួបទី២០នៃការបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងចិននិងអ៊ីតាលីផងដែរ។ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនធ្វើកិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន ក៏ដូចជាការយល់ដឹងពីគ្នានិងភាពជិតស្និទ្ធជាមួយគ្នារវាងប្រជាជននៃប្រទេសទាំងពីរចិននិងអ៊ីតាលី។

ពួកយើងនឹងបន្តធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការរវាងប្រព័ន្ធសារព័ត៌មានចិននិងអ៊ីតាលី ពិពណ៌នាឱ្យបានល្អនូវរឿងរ៉ាវនៃប្រទេសចិននិងអ៊ីតាលី ជំរុញយ៉ាងស៊ីជម្រៅនូវការរៀនសូត្រពីអរិយធម៌ទៅវិញទៅមក ដើម្បីធ្វើឱ្យចំណងមិត្តភាពរវាងចិននិងអ៊ីតាលីទទួលបានលទ្ធផលជាផ្លែផ្កាកាន់តែច្រើន៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed