ភ្នំពេញ : ​នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ លោក ពុយគា ប្រធានក្លឹបអ្នកកាសែត និង ឯកឧត្តម​ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រយុទ្ធឆាំងគ្រឿងញៀន បានថ្លែងថា យុទ្ធសាស្ត្រចំនួន៦ ព្រមទាំងវិធានការ៨ចំនុច ដែលអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងការទប់ស្កាត់ការជួញដូរគ្រឿងញៀន ទាំងក្នុងតំបន់ និងអន្តរជាតិ ពិសេសនៅក្នុងសហគមន៍ ដើម្បីចូលរួមការផ្សព្វផ្សាយ និងបដិសេធចំពោះការប្រើប្រាស់គ្រឿងញៀន ថ្លែងក្នុងពិធីវេទិកាពិភាក្សាក្រោមប្រធានបទ “គោលនយោបាយ និងយុទ្ធសាស្ត្រក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាបើ” នៅទីស្តីការគណៈរដ្ឋមន្ត្រី ។

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានគូសបញ្ជាក់ថា យុទ្ធសាស្ត្រថ្នាក់ជាតិទាំង៦ចំណុច ដាក់ចេញដោយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន រួមមាន៖
*ទី១៖ កាត់បន្ថយតម្រូវការគ្រឿងញៀន
*ទី២៖ កាត់បន្ថយការជួញដូរគ្រឿងញៀន
*ទី៣៖ ការពង្រឹងប្រសិទ្ធភាពព្យាបាល ស្ដារនីតិសម្បទា និងធ្វើសមាហរណកម្ម
*ទី៤៖ ការពង្រឹងប្រសិទ្ធភាពការអនុវត្តច្បាប់
*ទី៥៖ ការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ
*ទី៦៖ ការពង្រឹងយន្តការពហុវិស័យនៅថ្នាក់ក្រោមជាតិ។
ដោយឡែក ចំពោះវិធានការយុទ្ធសាស្ត្រចំនួន៨ចំណុចវិញ មានដូចជា៖
*ទី១៖ ការពង្រឹងការត្រួតពិនិត្យគ្រឿងញៀននៅថ្នាក់ជាតិ និងក្រោមជាតិ
*ទី២៖ ការផ្សព្វផ្សាយក្នុងការទប់ស្កាត់ និងបដិសេធចំពោះគ្រឿងញៀន
*ទី៣៖ ការព្យាបាល ស្ដារនីតិសម្បទា បណ្ដុះបណ្ដាលវិជ្ជាជីវៈ សមាហរណកម្មការចាកចេញពីគ្រឿងញៀន
*ទី៤៖ ការពង្រឹងស្ថាប័នអនុវត្តច្បាប់
*ទី៥៖ ពង្រឹងប្រសិទ្ធភាពការត្រួតពិនិត្យសារធាតុគីមីផ្សំ
*ទី៦៖ ពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ជាមួយប្រទេសជាប់ព្រំដែន
*ទី៧៖ ធ្វើកិច្ចសហប្រតិបត្តិការអន្តរជាតិ ជាមួយប្រទេសក្នុងតំបន់ និងដៃគូអភិវឌ្ឍនានា
*ទី៨៖ អនុវត្តបទបញ្ជាលេខ០១ របស់រាជរដ្ឋាភិបាល ស្តីពីការដាក់ចេញវិធានការម៉ឺងម៉ាត់ ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួងស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ។

ឯកឧត្តម​ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានបន្ថែមថា បញ្ហាចរាចរគ្រឿងញៀនខុសច្បាប់ឆ្លងដែន និងការបោសសម្អាតបញ្ហាគ្រឿងញៀនក្នុងស្ថាប័នរដ្ឋ គឺរាជរដ្ឋាភិបាលកំពុងតែដាក់វិធានការតឹងរឹងបំផុតចំពោះមន្ត្រីណាដែលពាក់ព័ន្ធគ្រឿងញៀន ដោយបណ្តាញចេញពីក្របខ័ណ្ឌរដ្ឋ។

ឯកឧត្តម​ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានបញ្ជាក់បន្ថែមថា ក្នុងចំណោមយុវជនដែលមានវ័យចាប់ពី ១៨ឆ្នាំ ទៅ៣៥ឆ្នាំ ជាវ័យដែលកំពុងប្រឈមនឹងការប្រើប្រាស់គ្រឿងញៀនច្រើន ដែលមានចំនួន ពី៣មុឺន​ ទៅ៤មុឺននាក់ ជាកត្តាធ្វើឱ្យបាត់បង់នៅធនធានមនុស្សមួយចំនួនសម្រាប់ប្រទេសជាតិ។

ឯកឧត្តម​ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានបញ្ជាក់ថា ការដុតបំភ្លាញគ្រឿងញៀន គឺតែងតែធ្វើជារៀងរាល់ឆ្នាំ តែបើមានការចាំបាច់ អាជ្ញាធរត្រូវតែដុតបំផ្លាញតែម្តង ការដុតបំផ្លាញគឺត្រូវធ្វើនៅទីតាំងដែលមិនប៉ះពាល់ដល់សុខភាពប្រជាពលរដ្ន។

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed