ផ្សាយចេញ នៅថ្ងៃទី២៤ខែមីនាឆ្នាំ២០២២
ភ្នំពេញ : ទីតាំងល្បែងស៊ីសង ក្នុងខណ្ឌ៧មករា ទីតាំងល្បែងស៊ីសង «មាន់ជល់ online» មួយ កន្លែង ស្ថិតនៅក្នុងសង្កាត់វាលវង់ ខណ្ឌ ៧មករា រាជធានីភ្នំពេញ កំពុងបើកដំណើរការលេង យ៉ាងគគ្រឹកគគ្រេង ដោយមិនមានការ រំខានដល់ ដែនសមត្ថកិច្ច ខណ្ឌ ៧ មករា ឡើយ ។
តាមប្រភពបែកធ្លាយពីអ្នកសារព័ត៌មាន ផ្សព្វផ្សាយជាបន្តបន្ទាប់ ទីតាំង មាន់ជល់ online ខុសច្បាប់ខាងលើនេះ បើកទទួលភ្ញៀវគ្រប់មជ្ឈដ្ឋាន ចូលលេង ដោយមិនញញើតច្បាប់ ។ ឬមួយក៏ ម្ចាស់ទីតាំង ចេះមន្តអាគម សន្តំចិត្ត ទើប មន្ត្រីជំនាញ និងសមត្ថកិច្ច ពាក់ព័ន្ធ ហាក់បីដូចជាមិនអើពើក្នុងការបង្ក្រាប។
ពាក់ព័ន្ធទៅនឹងទីតាំងល្បែងស៊ីសងខុសច្បាប់ សម័យទំនើបឆ្នាំ២០២២ ខាងលើនេះប្រជាពលរដ្ឋ និងអង្កការសង្គម ស៉ីវិល កំពុងរងចាំមើលថា លោក លឹម សុភា អភិបាលនៃ គណៈអភិបាលខណ្ឌ៧មករា នឹងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌ និងលោក នេតសុីថុន អធិការ នៃអធិការដ្ឋាន នគរបាលខណ្ឌ៧មករា មេត្តាចាត់កម្លាំងជំនាញចុះបង្ក្រាបទីតាំងហ្គេមបាញ់ត្រីខុសច្បាប់ខាងលើនេះ ដែលឬទេ ?
ទីណា មានល្បែងស៉ីសង ទីនោះ ពិតណាស់ និងក្លាយជា តំបន់អសន្តិសុខ នាពេលខាងមុខ ជាក់ជា មិនខាន គោនយោបាយ ភូមិ សង្កាត់ មានសមត្ថិភាពទាំង៧ចំណុច របស់រាជរដ្ឋាភិបាល អាចយកមកអនុវត្ត មានប្រសិទ្ធភាព ដែលឬទេ ?
ប្រជាពលរដ្ឋ និងអង្គការសង្គម ស៉ីវិល កំពុងរងចាំមើលថាតើឯកឧត្តម ឃួង ស្រេង អភិបាល រាជធានីភ្នំពេញ ធ្លាប់កើន រំលឹក ក្នុងករណី ការចុះបង្ក្រាប ទីតាំងអ្មកញៀនល្បែង គ្រប់ប្រភេទ ទាំង១៤ខណ្ឌ ដើម្បីរក្សា សណ្តាប់ធ្នាប់ របៀបរៀបរយ សន្តិសុខ តាមបទបញ្ជា 006 របស់អគ្គស្នងការ នគរបាល ជាតិនៃក្រសួងមហាផ្ទៃ និងមានវិធានការ យ៉ាងណាវិញចំពោះ ទីតាំងក្រុមញៀនល្បែង ខាងលើ ឬការអនុវត្តច្បាប់មានស្តង់ដារពីរ?
សេចក្តី រាយការណ៍ តាមការផ្សព្វផ្សាយព័ត៌មាន គ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំង រិះគន់ក្នុងន័យ ស្ថាបនា ក្នុងការចូលរួមចំណែក ក្នុងការអភិវឌ្ឍ សង្គម សង្ឃឹមថា ថ្នាក់ដឹកនាំ និងចាត់វិធានការទប់ស្កាត់រាល់បទល្មើសល្បែងស៊ីសងទាំងនេះ។
ក្រុមការងារអ្នកសារព័ត៌មាន RMN News យើង រងចាំការឆ្លើយបំភ្លឺ គ្រប់ស្ថាប័ន ពាក់ព័ន្ធ គ្រប់ពេល ម៉ោងធ្វើការ តាមរបបអ្នកសារព័ត៌មាន ប្រកបដោយវិជ្ជាជីវៈសារព័ត៌មាន ៕
https://www.rmn.asia
![](http://rmn.asia/wp-content/uploads/2022/03/9F2FED9F-AB9E-4A1C-ABF0-C3E33D63408F.jpeg)
![](http://rmn.asia/wp-content/uploads/2022/03/67C55F16-7D4A-4E96-BF99-47D888A9617B.jpeg)
![](http://rmn.asia/wp-content/uploads/2022/03/80443066-E725-4E72-B665-27DF097D3217.jpeg)
![](http://rmn.asia/wp-content/uploads/2022/03/F8101F49-4A23-4B89-9F1E-F72F2B1F2E61.jpeg)
![](http://rmn.asia/wp-content/uploads/2022/03/CD7B4DB9-2E92-4A75-B1A8-D1134C3DCAEA.jpeg)
![](http://rmn.asia/wp-content/uploads/2022/03/EAC161DC-846E-43CB-9D3D-E6A059B5126A.jpeg)
![](http://rmn.asia/wp-content/uploads/2022/03/39FC885F-7FEF-4825-B262-72024E6F4D3C-1024x594.jpeg)