ចេញផ្សាយថ្ងៃទី២០ ខែមេសា ឆ្នាំ ២០២២

ភ្នំពេញ ៖ ថ្មីៗនេះលោក ឃួង ស្រេង អភិបាល រាជធានីភ្នំពេញ បានក្រើនរំលឹកឲ្យមន្ត្រីក្រោមឱវាទ ទាំង១៤ខណ្ឌធ្វើយ៉ាងណាបង្ក្រាបល្បែងស៊ីសង និងបញ្ហាគ្រឿងញៀនឲ្យអស់ នៅក្នុងភូមិ សាស្ត្រ រាជធានីភ្នំពេញ។

តែ បើយើងក្រឡេកមកមេីល នៅ ភូមិ សាស្ត្រ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ឯណេះវិញល្បែង ស៊ីសង ប្រភេទ ហ្គេមណេតមួយកន្លែង និងប្រមូលផ្ដុំក្មេងស្ទាវគ្រប់សមភាពស្ថិតនៅក្នុងផ្ទះសំណាក់ត្រជាក់ចិត្ត ជាប់នឹងផ្ទះសំណាក់សួស្ដី ផ្លូវលេខ៨៦ ភូមិ២២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ កំពុងបើក ដំណើរការស្វាគមន៍ក្មេងស្ទាវគ្រប់សមាសភាព មកពីមជ្ឈដ្ឋានផ្សេងៗ ។

បើតាមការបញ្ជាក់ពី លោក កាន់ វណ្ណៈ ប្រធាននគរបាលប៉ុស្តិ៍រដ្ឋបាលស្រះចក បានឲ្យដឹងថា ឱ្យមើលផ្លាកសញ្ញារបស់ទីតាំងខាងលើ និងមើលទ្វាកញ្ចក់ បានន័យថា ជាផ្ទះសំណាក់ត្រជាក់ចិត្ត !!!!!!!!!!!! ។

បើតាមប្រសាសន៍ របស់ ឯកឧត្តម អភិបាលរាជធានីភ្នំពេញ បានកើនរំលឹកឲ្យមន្ត្រីរាជការ ទាំង ១៤ ខណ្ឌឲ្យពង្រឹងគោលនយោបាយ ភូមិ ឃុំ /សង្កាត់ មាន សុវត្ថិភាព ទាំង៧ចំណុច ដែលដាក់ចេញដោយរាជរដ្ឋាភិបាលអោយមានប្រសិទ្ធភាពខ្ពស់។

សូម បញ្ជាក់ថានាពេលកន្លងទៅ ល្បែងស៊ីសង តាមប្រព័ន្ធអនឡាញ ជាពិសេស ទូហ្គេមណេត online ត្រូវបានប្រមុខថ្នាក់ដឹកនាំនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជារបិទទាំងអស់ មិនអនុញ្ញាតឲ្យស្ថាប័ន ពាក់ព័ន្ធ ចេញលិខិត អនុញាត បើកអាជីវកម្មល្បែងសុីសងប្រភេទនេះទៀតឡើយ។

តែក្នុងនោះ ត្រូវបានគេសង្កេត ឃើញថា នៅតាមបណ្តាក្រុង ស្រុក ខេត្ត មួយចំនួន និង ក្នុងរាជធានី នៅតែមានក្រុមឆ្លៀតឱកាស ធ្វើការឃុបឃិតគ្នា ជាមួយមន្រ្តី មួយចំនួនតូច ដែលអាចហៅបានថា “ជាមន្រ្តីគ្រាប់ល្ពៅស្ងោប្រភេទទី១ “ក្នុងមូលដ្ឋាន លួចបើក ល្បែងស៊ីសងគ្រប់ប្រភេទ ស្លុត និងភ្ជាប់អនឡាញលេងបាញ់ត្រី ផ្សេងៗ តាមទូរសព្ទដៃ និង ល្បែងមួយចំនួនទៀត ដែលរាជរដ្ឋាភិបាល កម្ពុជា ហាមឃាត់ ។

ទង្វើទាំងអស់នេះ អាចបញ្ជាក់បានថា សុខសុវត្ថិភាព នៅតំបន់នោះ គឺគ្មានសុវត្ថិភាព ពិតប្រាកដនោះទេ ព្រោះយើងដឹងហើយថា ទីណា មានល្បែងស៊ីសង ទីនោះ ប្រាកដ ជាមានករណី លួច ឆក់ ប្លន់ និង ការប្រើ អំពើហឹង្សាជាមិនខាន ។

ប្រជាពលរដ្ឋក្នុងមូលដ្ឋាន រង់ចាំមេីលថាតើលោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ និងលោក ទៀង ច័ន្ទសារ អធិការខណ្ឌដូនពេញ មានសមត្ថភាព បង្ក្រាប ទីតាំង ហ្គេម ណេតនិងការប្រមូលផ្ដុំក្មេងស្ទាវគ្រប់សមាសភាព នៅក្នុងនិងមុខផ្ទះសំណាក់ត្រជាក់ចិត្តដែរឬទេ? ។

ប្រជាពលរដ្ឋនិងមហាជនជាច្រើនសំណូមពរ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងឯកឧត្តម ស ថេត អគ្គស្នងការរង និងជាស្នងការរាជធានីភ្នំពេញ សូមមេត្តាចាត់កម្លាំងជំនាញចុះត្រួតពិនិត្យនិងបង្ក្រាបទីតាំងល្បែង ទូហ្គេមណេត និងការប្រមូលផ្ដុំក្មេងស្ទាវគ្រប់សមាសភាព ខាងលើនេះផង។

ក្រុមការងារអ្នកសារព័ត៌មានយើង Raksmey News / RMN News រងចាំការឆ្លើយបំភ្លឺ គ្រប់ស្ថាប័ន ពាក់ព័ន្ធ គ្រប់ពេល ម៉ោងធ្វើការ តាមរបបអ្នកសារព័ត៌មាន សូមអរគុណ ៕ដោយ : អក្ខរា៣០
ទំនាក់ទំនងលេខទូរសព្ទ 012278222
https://www.rmn.asia

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed