ភ្នំពេញ : នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ លោក សក់ចន្ទ័កញ្ញារិទ្ធ អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យបាននិងលោក អុិត ជំនិត អភិបាលរង ដឹកនាំ លោក ហ៊ត រដ្ឋា ចៅសង្កាត់ត្រពាំងក្រសាំងនិងលោក គល់ យី ចៅសង្កាត់រងនិងជាប្រធានគណៈបក្សប្រជាជនកម្ពុជាសង្កាត់ត្រពាំងក្រសាំង ព្រមទាំងក្រុមប្រឹក្សាសង្កាត់និងស្មៀន ជាច្រើនរូប ចុះសួរសុខទុក្ខ លោក ទៀង សារ៉ាន់ ក្រុម ប្រឹក្សាសង្កាត់ ដែលមានជម្ងឺលើសឈាម ដែលកំពុងសម្រាកព្យាបាលនៅគេហដ្ឋាន ។

ក្នុងឱកាសសួរសុខទុក្ខនេះផងដែរ លោកសក់ ចន្ទ័កញ្ញារិទ្ធ អភិបាល នៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ បានបង្ហាញនូវមនោសញ្ចេតនាព្រួយបារម្ភខ្លាំងបំផុត ចំពោះលោក ទៀង សារ៉ាន់ ដែលជា ក្រុមប្រឹក្សាសង្កាត់ត្រពាំងក្រសាំង ដែលជា ក្រុមប្រឹក្សាដ៏សកម្មការងារនិងមានការទទួលខុសត្រូវខ្ពស់ លើការងារប្រតិបត្តិការ ចូលរួមជូនប្រជាពលរដ្ឋ ថ្នាក់ដឹកនាំគ្រប់កាលៈទេសៈ និង ជាអ្នកស្រលាញ់ចូលចិត្តការងារលះបង់អស់ពីកម្លាំងកាយចិត្ត ភ្លាមៗប្រែក្លាយជាធ្លាក់ខ្លួនឈឺ មិនដឹងថាថ្ងៃណានឹងបានចូលបម្រើការងារវិញ ធ្វើឲ្យគ្រប់គ្នាមានការតក់ស្លុតនិងអាណិតអាសូរជាពន់ពេកចំពោះ លោក ទៀង សារ៉ាន់ ក្រុមប្រឹក្សាសង្កាត់ ព្រមជាមួយគ្នានោះ លោក សក់ច័ន្ទកញ្ញារិទ្ធ បានបរិច្ចាគថវិកា ក្នុងស្មារតីសាមគ្គីភាព ក្នុងនាមជា អ្នករួមការងារ យកទៅប្រគល់ជូន លោក ទៀង សារ៉ាន់ ដើម្បីទុកជាអំណោយសួរសុខទុក្ខ និងទុកជាការចែករំលែកជួយសម្រាលបន្ទុកក្នុងគ្រួសារផងដែរ។

លោក ទៀង សារ៉ាន់ បានថ្លែងអំណរគុណចំពោះ លោក សក់ចាន់កញ្ច្រឹតអភិបាលនៃគណៈអភិបាលខណ្ឌពោធិសែនជ័យ ព្រមទាំងអភិបាលរង ចៅសង្កាត់ចៅសង្កាត់រោងស្មៀនក្រុងប្រឹក្សាសង្កាត់ត្រពាំងក្រសាំង ដែលបានខ្នះខ្នែងជួយសម្របសម្រួល និងយកចិត្តទុកដាក់ក្នុងការព្យាបាលលោកនៅក្នុងគ្រានេះ៕

https://fb.watch/o6UCVuisSe/?mibextid=6aamW6
https://www.rmn.asia
https://t.me/+cYqQWKH24_I5ZjE1
https://youtu.be/hWRgRrI4jZk

RaksmeyNews ព័ត៌មានទាន់ហេតុការណ៍ សូមទំនាក់ទំនងផ្ដល់ព័ត៌មាន 086976222។

📍ការិយាល័យកណ្ដាល គេហទំព័រ រស្មី ញ៉ូស៍ (បុគ្គលិកប្រចាំការ) ☎️012 278 222 អង្គភាពយើងខ្ញុំមានមេធាវី 03 រូប សម្រាប់ការពារក្ដី បើលោកអ្នកជួបរឿងអយុត្តិធម៏យើងខ្ញុំជួយណែនាំជូន។

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed