លោកឧត្តមសេនីយ៍ស្នងការ​ អញ្ជើញ​ដឹកនាំកិច្ច​ប្រជុំ​ពង្រឹង​លេីផែនការ​ ការពារសន្ដិសុខ​ ថែរក្សា​ សុវត្ថិភាព​ សណ្ដាប់ធ្នាប់​ ជុំវិញបរិវេនមណ្ឌលចត្ដាឡីស័ក​ កំពង់ចាម​:នៅរសៀលថ្ងៃ​ទី២៥​ ខែឧសភា​ ឆ្នាំ​២០២១​ លោកឧត្ដមសេនីយ៍​ទោ​​ ឯម​ កុសល​ ស្នងការដ្ឋានគរបាលខេត្តកំពង់ចាម​ អញ្ជើញ​ដឹកនាំកិច្ចប្រជុំបន្ទាន់មួយ ដើម្បីដាក់ចេញនូវវិធានការថ្មីៗបន្ថែមទៀត ក្នុងការប្រយុទ្ធប្រឆាំង ការពារ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បន្ទាប់ពីមានការផ្ទុះនូវជំងឺកូវីដ-១៩​ នៅតាមបណ្ដារោងចក្រ​ សហគ្រាស​ និងពង្រឹងលេីផែនការ​ ការពារ​ សន្តិសុខ​ថែរក្សា​ សុវត្ថិភាព​ សណ្ដាប់ធ្នាប់​ នៅជុំវិញបរិវេនមណ្ឌលចត្តាឡីស័ក​ និងភូមិសាស្រ្តដែលត្រូវបិទខ្ទប់​ ក្នុងស្រុកជេីងព្រៃ​ ព្រមទាំងពង្រឹងលេីកិច្ចជំនាញ និងពង្រឹងលេីវិធានការសុខាភិបាល​ ផងដែរ។ កិច្ចប្រជុំនេះដែរប្រពឹត្តទៅនៅអធិការរដ្ឋាននគរបាលស្រុកជេីងព្រៃ​ ដោយមាន​ចូលរួម​ពី លោកស្នងការរងទទួលដឹកនាំអធិការរដ្ឋាននគរបាលស្រុកជេីងព្រៃ​ លោកស្នងការរងទទួលដឹកនាំការិយាល័យសុខាភិបាល​ លោកនាយ-នាយងការិយល័យ​ពាក់ព័ន្ធ​ និងលោក-លោកស្រី​អធិការ​-អធិការរង​ នគរបាល​ស្រុកជេីងព្រៃ​ ៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed