បន្ទាយមានជ័យ : នារសៀលថ្ងៃទី ០១ ខែ មិថុនា ឆ្នាំ ២០២៤ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ អញ្ជើញចូលរួមប្រកួតប៉ាល់ទាត់មិត្តភាពដើម្បីមូលនិធិគន្ធបុប្ផាកម្ពុជា នៅខេត្តសៀមរាប ដែលដឹកនាំដោយឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តបន្ទាយមានជ័យ ។

ក្នុងការប្រកួតជាមិត្តភាពនេះដើម្បីមូលនិធិជូន គន្ធបុប្ផាកម្ពុជា មានក្រុមប៉ាល់ទាត់ឈ្មោះ គ្រុឌមានជ័យ ប្រកួតជាមួយ ក្រុមប៉ាល់ទាត់ សេនាយុត្តិធម៌ ខេត្តសៀមរាប ដែលដឹកនាំដោយ ឯកឧត្តម មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តសៀមរាប ដែលប្រារព្វធ្វើឡើង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងមានការអញ្ជើញចូលរួម សមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម, ចៅក្រម, ព្រះរាជអាជ្ញា, ព្រះរាជអាជ្ញារង, មេធាវី, ក្រឡាបញ្ជី, ទីប្រឹក្សាច្បាប់ និងមន្ត្រីរាជការ កម្មវិធីនេះប្រកួតនៅតារាងហនុមាន នៃខេត្តសៀមរាប។

នាឱកាសជំនួបគ្នានេះផងដែរ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏បានចូលរួមមូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងស្មារតីខ្មែរជួយខ្មែរ និងចូលរួមក្នុងយុទ្ធនាការ ១មុឺនរៀលក្នុងមួយនាក់ សម្រាប់កុមារកម្ពុជាដើម្បីបង្ហាញពីកម្លាំងសាមគ្គី និងក្នុងនាមពលរដ្ឋម្នាក់ បានចូលមូលនិធិគន្ធបុប្លាកម្ពុជា ចំនួនថវិកា ៣០,០០០,០០០រៀល (សាមសិបលានរៀល) ផងដែរ ៕

https://www.facebook.com/FastNewRaksmey?mibextid=ZbWKwL
https://www.rmn.asia
https://t.me/+cYqQWKH24_I5ZjE1

RaksmeyNews ព័ត៌មានទាន់ហេតុការណ៍ សូមទំនាក់ទំនងផ្ដល់ព័ត៌មាន 086976222។

📍ការិយាល័យកណ្ដាល គេហទំព័រ រស្មី ញ៉ូស៍ (បុគ្គលិកប្រចាំការ) ☎️012 278 222 អង្គភាពយើងខ្ញុំមានមេធាវី 03 រូប សម្រាប់ការពារក្ដី បើលោកអ្នកជួបរឿងអយុត្តិធម៏យើងខ្ញុំជួយណែនាំជូន។
សូមអរគុណ

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed