បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃចន្ទ ១១រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០២៥ ឯកឧត្តមឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំកងកម្លាំងនគរបាលទូទាំងខេត្តចូលរួមពិធីគោរពទង់ជាតិ ដោយគោរពតាមពិធីការផ្លូវការ និងសេចក្តីគោរពជូនចំពោះទង់ជាតិដ៏វិសុទ្ធនៃព្រះរាជាណាចក្រកម្ពុជា។

ពិធីនេះប្រព្រឹត្តទៅក្នុងបរិយាកាសរឹងមាំនៃស្មារតីជាតិ និងវិស័យសន្តិសុខ ហើយមានការអញ្ជើញចូលរួមពី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង នាយការិយាល័យជំនាញផ្សេងៗ និងមន្រ្តីនគរបាលចំណុះស្នងការដ្ឋានជាច្រើនរូប។ ពួកគាត់បានបង្ហាញពីការយកចិត្តទុកដាក់ក្នុងបេសកកម្មសន្តិសុខជាតិ និងការគោរពចំពោះទង់ជាតិជារូបសញ្ញានៃឯករាជ្យភាព សន្តិភាព និងអធិរដ្ឋភាពជាតិ។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមស្នងការបានអំពាវនាវ និងដាក់បទបញ្ជាច្បាស់លាស់ ដល់កងកម្លាំងនគរបាលគ្រប់ផ្នែកអោយបន្តអនុវត្តតួនាទី និងភារកិច្ចយ៉ាងសកម្ម ដោយ៖
ពង្រឹងការប្រចាំការនិងការយាមល្បាត២៤ម៉ោង
បន្តស្រាវជ្រាវបង្ការ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ។

ផ្តោតសំខាន់លើបទល្មើសព្រហ្មទណ្ឌ និងការចូលរួមកំចាត់ករណីក្មេងទំនើង
ឯកឧត្តមបានបញ្ជាក់ថា សន្តិសុខ សណ្ដាប់ធ្នាប់សង្គម និងសុវត្ថិភាពសាធារណៈគឺជាបំណងចម្បង និងបេសកកម្មដ៏សំខាន់របស់កម្លាំងនគរបាលជាតិ។ លោកក៏បានលើកទឹកចិត្តដល់មន្រ្តីនគរបាលទាំងអស់ឲ្យបន្តជឿជាក់ និងធ្វើការយ៉ាងរឹងមាំក្នុងការជំរុញសន្តិសុខសង្គមឲ្យមានភាពប្រសើរជានិច្ច៕N7

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed