ខេត្តបន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ ២០២២នេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីក្នុងពិធីប្រជុំបូកសរុប លទ្ធផលការងារការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណ: ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ និងផ្សព្វផ្សាយផែនការត្រៀមកម្លាំងការពារសន្តិសុខសណ្ដាប់ធ្នាប់សង្គម សម្រាប់កិច្ចដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ខាងមុខ នៅស្នងការដ្ឋាននគរបាលខេត្ត។

កិច្ចប្រជុំនេះ ក្នុងពីធីនោះមានការអញ្ជើញចូលរួមពី លោក លោកស្រីឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង លោកនាយ នាយរងការិយាល័យជំនាញទាំង៣១ លោកអធិការនគរបាលក្រុងស្រុកទាំង០៩ លោកមេបញ្ជាការវរសេនាគោបាលការពារព្រំដែនទាំង 4 លោកមេប៉ុស្តិ៍ទាំង៦៧។

លោកឧត្តមសេនីយ៍ត្រី រ៉ែម វីរៈ ស្នងការរង ទទួលផែនការងារសេនាធិការ បានអានរបាយការណ៍បូកសរុបលទ្ធផលការងារ កម្លាំងយាមនិងការពារសន្តិសុខ សណ្ដាប់ធ្នាប់ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិកន្លងមក។ លោកឧត្តមសេនីយ៍ត្រីស្នងការរង បានជំរុញឲ្យកម្លាំងនគរបាលប៉ុស្តិ៍ ត្រូវសហការជាមួយនឹងអាជ្ញាធរមូលដ្ឋាន ត្រួតពិនិត្យចំពោះពលរដ្ឋដែលបាន បាត់ ខូច ផុតកំណត់ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ត្រូវជួយដោះស្រាយលិខិតស្នាម ទាំងនេះជូនពួកគាត់ឲ្យបានទាន់ពេលវេលា ជៀសវាងពួកគាត់ខកខាន ឬបាត់បងសិទ្ធិក្នុងការចូលរួមបោះឆ្នោត។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់លោក លោកស្រី ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងកម្លាំងនគរបាលក្រោមឱវាទ ដែលបានចូលរួមយ៉ាងសកម្ម ក្នុងការការពាររក្សាសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ រហូតទទួលបានលទ្ធផលគួរជាទីមោទនៈ លើសឆ្នាំណាណាទាំងអស់ គឺបទល្មើសគ្រប់យ៉ាងបានថយចុះរហូតទៅដល់៧១%។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានអំពាវដល់កម្លាំងទាំងអស់ត្រូវគោរពច្បាប់ គោរពវិន័យ តួនាទី ភារកិច្ចឲ្យបានល្អ ពិសេសបេសកម្មការពារ ដំណើរការបោះឆ្នោតខាងមុខ ត្រូវទទួលខុសត្រូវលើការងារស្នូល និងគោរពច្បាប់ គ ជ ប ធ្វើយ៉ាងឲ្យពិធីនេះ ដំណើការដោយរលូនរហូតជោគជ័យ៕
https://www.rmn.asia

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed