​​ លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ បាននាំអំណោយរបស់ ឯកឧត្តម ហ៊ុន ម៉ាណែតនិង លោកជំទាវ ផ្ដល់ជូនពលរដ្ឋ ០៤ គ្រួសារ.. ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២៣ ខែឧសភាឆ្នាំ២០២១ ទោះបីអង្គភាពមានការមមាញឹកក្នុងការចូលរួមសហការទប់ស្កាត់ការរីករាលដាលជំងឺកូវីត១៩ ចូលសហគមន៍រួមជាមួយការបិទខ្ទប់តំបន់ក្រហម និងក្រុមគ្រូពេទ្យចូលរួមសហការយកសំណាក ជូនប្រជាពលរដ្ឋក្នុងក្រុងប៉ោយប៉ែត និងតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា ថៃក៏ដោយ។ លោកឧត្តមសេនីយ៍ត្រីសឹង្ហ ទុំ មេបញ្ជាការកងពលតូច ថ្មើរជើងលេខ៥១ នៅតែបន្តដឹកនាំក្រុមការងារអង្គភាពរួមជាមួយមួយអាជ្ញាធរមូលដ្ឋានបាននាំយកនូវអំណោយរបស់ឧត្តមឧត្តមសេនីយ៍ឯកហ៊ុនម៉ាណែតអគ្គមេបញ្ជាការរងនៃកងយោធពលខេមរៈភូមិន្ទមេបញ្ជាការកងទ័ពជើងគោករួមមានគ្រឿងឧបភោគបរិភោគសម្ភារៈនិងថវិកាមួយចំនួន ជួយឧបត្ថម្ភជូនប្រជាពលរដ្ឋដែលមាន ជីវភាពលំបាកខ្វះខាតដោយរងនៃការឆ្លងរីករាលដាល មេរោគកូវីដ19 ចំនួន ០៤ គ្រួសាររស់នៅក្នុង ឃុំជប់វ៉ារីស្រុកព្រះនេត្រព្រះខេត្តបន្ទាយមានជ័យ ជាទុរគតជន ចាស់ជរានិងស្ត្រីមេម៉ាយ។ លោកឧត្តមសេនីយ៍ មេបញ្ជាការ បានបញ្ជាក់ថាឯកឧត្តម ហុ៊ន ម៉ាណែត និងលោកជំទាវជានិច្ចជាកាលលោកតែងតែគិតគូរយកចិត្តទុកដាក់ចំពោះ ជីវភាពរស់នៅ របស់បងប្អូនគ្រប់គ្នា។ ឆ្លៀតក្នុងឱកាសនេះដែរលោកឧត្តមសេនីយ៍មេបញ្ជាការ បានជម្រាបជូនថាស្ថិតក្នុង កាលៈទេសៈ.នេះយើង ត្រូវបន្តរនិងយកចិត្ត ទុកដាក់គោរពអនុវត្តឲ្យបានតាមការណែនាំ របស់ក្រសួងសុខាភិបាល ជាពិសេសនូវវិធានការ បីការពារ បីកុំ របស់ប្រមុខរាជរដ្ឋាភិបាលបដិវត្តន៍ជាឲ្យបានជាប្រចាំ។ ក្នុងឱកាសនៅតែអាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋសូមគោរពនិងថ្លែងអំណរអរគុណជូនចំពោះ ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវតែងតែយកចិត្តទុកដាក់និងផ្ដល់អំណោយជាសម្ភារៈថវិកានិងគ្រឿងឧបភោគ បរិភោគជូនដល់ប្រជាពលរដ្ឋគ្រប់ ទីកន្លែងនិងទាន់ពេលវេលា។ ដោយ ស៊ាងហឿន

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed