(បន្ទាយមានជ័យ)÷ នៅរសៀលថ្ងៃពុធ ទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤ លោកឧត្តមសេនីយត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ តំណាងដ៏ខ្ពង់ខ្ពស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជេីញជាអធិបតីភាព ក្នុងពិធីប្រកាសចូលកាន់តំណែងលោកអនុសេនីយ៍ឯក ហ៊ូ សារី មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត មកជាមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកអូរជ្រៅ ជំនួសលោកវរសេនីយ៍ត្រី ជា ពិសី ដែលត្រូវឡើងមកជាប្រធានមន្ទីរសម្ភារៈបច្ចេកទេស នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត។
ពិធីនេះក៏មានការអញ្ជេីញចូលរួមពីលោក កែវ តារារស្មីអភិបាល នៃគណៈអភិបាលស្រុកអូរជ្រៅ និងលោក តាន់ ស្វាងប្រធានក្រុមប្រឹក្សាស្រុក លោកមេបញ្ជាការរងកងរាជអាវុធខេត្ត នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថ ព្រមទាំងអាជ្ញាធរមូលដ្ឋាន បានអញ្ជេីញចូលរួមផងដែរ។
ពិធីនេះប្រារព្ធធ្វេីឡេីងនៅបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកអូរជ្រៅ។ បន្ទាប់ពីទទួលបានសេចក្ដីសម្រេច និងលិខិតតែងតាំងផ្ទេរភារកិច្ច លោកអនុសេនីយ៍ឯក ហ៊ូ សារី ក៏បានធ្វើការប្តេជ្ញាចិត្តគោរពច្បាប់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា,គោរព និងអនុវត្តឱ្យបាននូវបទបញ្ជា វិន័យ សីលធម៌ របស់កងយោធពលខេមរភូមិន្ទ និងប្តេជ្ញាចិត្តខិតខំបំពេញនូវតួនាទី ភារកិច្ច វិជ្ជាជីវៈរបស់ខ្លួន ជាកងរាជអាវុធហត្ថឱ្យសមទៅតាមទំនុកចិត្ត ដែលថ្នាក់លើបានប្រគល់ជូន, ប្តេជ្ញា ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្រប់ស្ថាប័ន អង្គភាព ពិសេសអាជ្ញាធរគ្រប់លំដាប់ថ្នាក់, ពង្រឹង និងរឹតចំណងសាមគ្គីភាព ឱ្យកាន់តែល្អបន្ថែមទៀត ពិសេសសាមគ្គីភាពផ្ទៃក្នុង ដែលជាគន្លឹះដ៏សំខាន់បំផុត ក្នុងការរួមចំណែកកសាងអង្គភាពឱ្យបានរឹងមាំបន្ថែមទៀត។
ក្នុងឱកាសនោះ លោកឧត្តមសេនីយត្រី បោន ប៊ិន ក៏បានពាំនាំនូវការផ្ដាំផ្ញើ សួរសុខទុក្ខ ពីសំណាក់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យទាំងអស់ ដោយក្តីនឹករលឹកផងដែរ។
លោកឧត្ដមសេនីយ៍ត្រីមេបញ្ជាការបានបន្តថា ការប្រកាសចូលកាន់មុខតំណែងមេបញ្ជាការមូលដ្ឋានស្រុកអូរជ្រៅនាពេលនេះ គឺជាការស្តែងចេញពីការយកចិត្តទុកដាក់ក្នុងការបំញេញតួនាទី ភារកិច្ច ដោយស្មារតី ទទួលខុសត្រូវ និងជាការឆ្លើយតបចំពោះការផ្តល់នូវភាពជឿជាក់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលជានិច្ចជាកាល លោកតែងតែយកចិត្តទុកដាក់ខ្ពស់ ដឹងសុខ ដឹងទុក្ខ ចំពោះ នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថផងដែរ។
លោកឧត្តមសេនីត្រី បោន ប៊ិន ក៏បានណែនាំដល់លោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកអូរជ្រៅ ដែលទើបចូលកាន់តំណែងថ្មី ត្រូវខិតខំបំពេញតួនាទី ភារកិច្ច ក្នុងការការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋ ក៏ដូចជាការរួមចំណែកក្នុងការអភិវឌ្ឍន៍មូលដ្ឋាន ក្នុងភូមិសាស្ត្រស្រុកអូរជ្រៅ ប្រកបដោយសន្តិសុខល្អប្រសើរ ជាពិសេសត្រូវខិតខំកសាងអង្គភាពឱ្យបានរឹងមាំ មានទំនាក់ទំនងនិងសាមគ្គីភាពផ្ទៃក្នុងឱ្យកាន់តែល្អប្រសើរបន្ថែមទៀត៕
https://www.rmn.asia
https://t.me/+cYqQWKH24_I5ZjE1
RaksmeyNews ព័ត៌មានទាន់ហេតុការណ៍ សូមទំនាក់ទំនងផ្ដល់ព័ត៌មាន 086976222។
📍ការិយាល័យកណ្ដាល គេហទំព័រ រស្មី ញ៉ូស៍ (បុគ្គលិកប្រចាំការ) ☎️012 278 222 អង្គភាពយើងខ្ញុំមានមេធាវី 03 រូប សម្រាប់ការពារក្ដី បើលោកអ្នកជួបរឿងអយុត្តិធម៏យើងខ្ញុំជួយណែនាំជូន។