ខេត្តបន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃចន្ទ ទី២៤ ខែឧសភាឆ្នាំ២០២១នេះលោក ឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យនឹង លោកឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ដឹកនាំដោយលោក ង៉ោ ម៉េងជ្រួន អភិបាលរង ខេត្ត បន្ទាយមានជ័យបាន អញ្ជើញចុះត្រួតពិនិត្យក្រុមគ្រូពេទ្យកងរាជអាវុធហត្ថខេត្ត សហការជាមួយក្រុមគ្រូពេទ្យជួរមុខរបស់ទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ និងក្រុមគ្រូពេទ្យបង្អែកក្រុងប៉ោយប៉ែត ដែលកំពុងបំពេញបេសកកម្ម ចុះយកសំណាកប្រជាពលរដ្ឋក្នុងតំបន់បិទខ្ទប់ និងតំបន់ក្រហម ស្ថិតក្នុងភូមិសាស្រ្តក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ ក្នុងឱកាសនោះដែរលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានប្រគល់ប្រាក់ឧបត្ថម្ភជូនដល់ក្រុមគ្រូពេទ្យទាំងបីអង្គភាពចំនួន៣១នាក់ ក្នុងម្នាក់ៗទទួលបានចំនួន១០,០០០០៛(ដប់ម៉ឺនរៀល)ផងដែរ ។នេះបញ្ជាក់ឲ្យឃើញថាការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំ ជួយលើកកម្លាំងចិត្តដល់ក្រុមគ្រូពេទ្យដែលកំពុងបំពេញបេសកកម្មនៅតំបន់បិទខ្ទប់ជួរខាងមុខនិងតំបន់ក្រហម ដែលបានលះបង់កម្លាំងកាយកម្លាំងចិត្ត ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់នៅក្នុងមូលដ្ឋាន៕N1

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed