នាព្រឹកថ្ងៃទី ១៩ ខែធ្នូ លោកស្រី Peng Liyuan ភរិយារបស់លោក Xi Jinping ប្រធានរដ្ឋចិនអមដំណើរដោយលោកស្រី Cheng Suzhen ភរិយារបស់លោក Ho Iat Seng ប្រធានរដ្ឋបាលនៃតំបន់រដ្ឋបាលពិសេសម៉ាកាវបានអញ្ជើញទៅទស្សនាសារមន្ទីរម៉ាកាវ ។ លោកស្រី Peng Liyuan បានសង្កេតមើលដោយប្រុងប្រយ័ត្ននូវវត្ថុបុរាណវប្បធម៌នៅក្នុងសារមន្ទីរ ឈ្វេងយល់ដោយស៊ីជម្រៅអំពីការផ្លាស់ប្តូរប្រវត្តិសាស្រ្តរបស់ម៉ាកាវ និងសភាពការណ៍រួមបញ្ចូលរវាងចិននិងលោកខាងលិចលើវិស័យស្ថាបត្យកម្ម ឧស្សាហកម្ម និងវប្បធម៌ជាដើម ហើយបានធ្វើការផ្លាស់ប្តូរយ៉ាងស្និទ្ធស្នាលជាមួយអ្នកស្នងមរតកក្នុងតំបន់នៃបេតិកភណ្ឌវប្បធម៌អរូបីខាងការផលិតគំនូរសេរ៉ាមិច និងការឆ្លាក់ឈើជាដើម ។
នៅក្នុងសាលនៅជាន់ទី ៣ នៃសារមន្ទីម៉ាកាវ លោកស្រី Peng Liyuan បានផ្លាស់ប្តូរបទពិសោធន៍ជាមួយកុមារដែលទើបតែបានទៅទស្សនាការតាំងពិព័រណ៍ ហើយបានទៅផ្សារច្នៃប្រឌិតខាងវប្បធម៌ ដើម្បីទស្សនាការតាំងបង្ហាញផលិត ផលវប្បច្នៃប្រឌិតខាង វប្បធម៌ ព្រមទាំងបានចូលរួមក្នុងការធ្វើនំខេកអាល់ម៉ុនផងដែរ ។ លោកស្រី Peng Liyuan បានលើកទឹកចិត្តឱ្យមនុស្សគ្រប់រូបបន្តមរតកវប្បធម៌ប្រពៃណីដ៏ល្អផូរផង់ បណ្តុះស្មារតីស្នេហាជាតិ និងសេចក្តីស្រឡាញ់ចំពោះម៉ាកាវ ខិតខំរៀនសូត្រចំណេះដឹងនិងជំនាញ ដើម្បីចូលរួមយ៉ាងសកម្មក្នុងការកសាងម៉ាកាវនិងការអភិវឌ្ឍប្រទេសជាតិ ៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed