ក្រុងប៉ោយប៉ែត ក្រោយពីបានបញ្ចប់ធ្វើអំណោយសប្បុរសធម៌ជូនបងប្អូនចាស់ជរាពិការ៣៥០គ្រួសាររួចហើយ លោកសុខ វុទ្ធីនិងភរិយាព្រមទាំងក្រុមការងារសប្បុរសធម៌ដែលជាជាន់ជាតិឥណ្ឌូនេស៊ីក៏បានរៀបចំបាយកញ្ចប់ជាង ប្រាំរយប្រអប់ដើម្បីយកទៅប្រគេនដល់ព្រះសង្ឃនិងបងប្អូនប្រជាពុទ្ធបរិស័ទនិងពលរដ្ឋដែលបានចូលរួមក្នុងកម្មវិធីបុណ្យ ពុទ្ធាភិសេកនិងបុណ្យឆ្លងសមិទ្ធផលនានាក្នុងវត្តរតនារាមហៅវត្តផ្សារកណ្ដាល ក្នុងថ្ងៃដែលប្រារព្ធធ្វើ៥យប់៦ថ្ងៃគឺចាប់ពីថ្ងៃ១១ដល់១៦មកនេះក្នុងថ្ងៃបុណ្យទី០៤ត្រូវនិងថ្ងៃសុក្រ០១រោចខែផល្គុណឆ្នាំរោងព.ស២៥៦៨ត្រូវថ្ងៃសុក្រទី១៤ខែមិនាឆ្នាំ២០២៥។

ប្រជាពលរដ្ឋនិងពុទ្ធបរិស័ទព្រមទាំងព្រះសង្ឃមានទឹកចិត្តសប្បាយរីករាយនិងអបអរសាទរចំពោះម្ចាស់ទានទាំងអស់ទាំងក្រុមគ្រួសារលោកសុខវុទ្ធីព្រមទាំងភរិយាកូនចៅនិងសប្បុរសធម៌ដែលជាជនជាតិអណ្ដូរណេស៊ីទាំងអស់ ដែលបានបង្កើតនឹងបានធ្វើឲ្យកម្មវិធីបុណ្យកាន់តែទទួលបាននៅក្តីសោមនស្សរីករាយកាន់តែអធឹកអាធមបន្ថែមទៀត។

ព្រះចៅអធិការវត្តរតនារាមហៅវត្តផ្សារកណ្ដាល បានជូនពរសព្វសាធុការជូនចំពោះក្រុមគ្រួសារនិងសប្បុរសធម៌ដែលជាជនជាតិឥណ្ឌូនេស៊ីទាំងអស់ជួបតែពុទ្ធពរទាំង ៤ ប្រការគឺអាយុ វណ្ណៈ សុខ: ពលៈ កុំបីឃ្លៀងឃ្លាតឡើយដល់ម្ចាស់ដើមទៀតទាំងអស់បានសម្រេចតាមបំណងប្រាថ្នា។

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed