ខេត្តព្រះវិហារ : នៅរសៀលថ្ងៃព្រហស្បតិ៍ទី ៣១ ខែកក្កដា ឆ្នាំ ២០២៥ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខយុទ្ធជនជាតិខ្មែរដែលបានរងរបួស ក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ ដែលកើតឡើងចន្លោះថ្ងៃទី ២៤ ដល់ ២៨ ខែកក្កដា ក្នុងឆ្នាំនេះ។

សកម្មភាពសួរសុខទុក្ខនេះបានប្រព្រឹត្តទៅនៅមណ្ឌលសុខភាពគូលែន ស្ថិតក្នុងស្រុកគូលែន ខេត្តព្រះវិហារ ជាតំបន់ដែលជាប់ព្រំដែនកម្ពុជាថៃ។ ក្នុងឱកាសនេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានផ្តាំផ្ញើសេចក្ដីសុខទុក្ខ និងការថ្លែងអំណរគុណពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចំពោះការលះបង់ដ៏ក្លាហានរបស់យុទ្ធជនខ្មែរដើម្បីការពារជាតិ សាសនា ព្រះមហាក្សត្រ និងទឹកដីជាតិពីសត្រូវឈ្លានពាន។

លោកជំទាវបណ្ឌិត ក៏បានបង្ហាញនូវការសោកស្តាយយ៉ាងខ្លាំងចំពោះឧបទ្ទវហេតុដែលបានកើតឡើងក្នុងសង្គ្រាមព្រំដែននោះ ហើយបានសូមជូនពរអោយយុទ្ធជនដែលរងរបួសទាំងអស់ ឆាប់ជាសះស្បើយ និងប្រកបដោយទឹកចិត្តរឹងមាំបន្តការរស់នៅជាមួយគ្រួសារ។

សកម្មភាពនេះបានបញ្ជាក់ឲ្យឃើញនូវក្តីស្រឡាញ់ និងការយកចិត្តទុកដាក់ពីរដ្ឋាភិបាល ក៏ដូចជាការគាំទ្រជាប្រចាំពីថ្នាក់ដឹកនាំខ្ពស់ ទៅលើទាហានដែលបានលះបង់ក្នុងបេសកកម្មការពារជាតិ៕N7

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *