នៅសាលាប្រជុំធំសាលាខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃ ទី៣០ ខែធ្នូ ឆ្នាំ២០២៤ មានរៀបចំសន្និបាតបូកសរុបលទ្ធផលការងារប្រចាំ២០២៤  និងលើកទិស ដៅភារកិច្ចបន្ត សម្រាប់ឆ្នាំ២០២៥របស់រដ្ឋបាលខេត្តស្ទឹ ងត្រែង ក្រោមអធិបតីភាព ឯកឧត្តម ឈាង ឡាក់ ប្រ ធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម សរ សុពុត្រា អភិបា លនៃគណៈអភិបាលខេត្តស្ទឹងត្រែង។
  
សន្និបាតនេះនឹងប្រព្រឹត្តទៅរយៈពេល២ថ្ងៃគីចាប់ពីថ្ងៃទី៣០ ខែ ធ្នូ ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ប្រធាន ក្រុមការងារបស់រាជ រដ្ឋាភិបាលចុះមូលដ្ឋាន ខេត្ត ស្រុក ឯកឧត្តម លោក ជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត កងកម្លាំងប្រដាប់អាវុ ធទាំងបីប្រភេទ ប្រធាន អនុប្រធានមន្ទីរជុំវិញខេត្ត អ ភិបាល អភិបាលរងក្រុងស្រុក មេឃុំចៅ សង្កាត់ ស្មៀ ន និងមន្ត្រីរាជការចំណុះរដ្ឋបាលសាលាខេត្តស្ទឹងត្រែ ងផងដែរ។

  ថ្លែងបើកសន្និបាត ឯកឧត្តម សរ សុពុត្រា អភិបា លខេត្តស្ទឹងត្រែងបានមានប្រសាសន៍ថាអង្គសន្និបាតរយៈពេល២ថ្ងៃនេះនិងលើកយកនូវបទអន្តរាគមន៍ចំ នួន១៤ មកបង្ហាញព្រមទាំងផ្សព្វផ្សាយផែនការ- គោ លការណ៍របស់គណៈកម្មាធិការថ្នាក់ខេត្ត ចំនួន២និង ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត។
  ឯកឧត្តម អភិបាលខេត្តស្ទឹងត្រែងលើកឡើងថាបទអន្តរាគមន៍ទាំង១៤ នៃសន្និបាតបូកសរុបលទ្ធផលកា រងារឆ្នាំ២០២៤ និងលើកទិសដៅការងារសម្រាប់អនុ វត្តឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តស្ទឹងត្រែង រួមមាន៖

បទអន្តរាគមន៍ទី១៖ ការងារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ក្នុងក្របខ័ណ្ឌនៃការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុ វត្ថិភាព។

បទអន្តរាគមន៍ទី២៖ ការអនុវត្តគម្រោងជំរុញកំ ណើនផលិតភាពកសិកម្ម និងអភិរក្សធនធានជល ផលប្រកបដោយចិរភាព។

បទអន្តរាគមន៍ទី៣៖ ការ គ្រប់គ្រងធនធានធម្មជាតិ បរិស្ថាន និងអភិបាលកិច្ចតំបន់ការពារធម្មជាតិក្នុងភូមិសាស្ត្រខេត្ត។
 
បទអន្តរាគមន៍ទី៤៖ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវ ស្ពាន និងការពង្រឹងប្រសិទ្ធភាពការងារសាធារ ណការ និងដឹកជញ្ជូន។

បទអន្តរាគមន៍ទី៥៖ ប្រសិទ្ធ ភាពនៃការអនុវត្តគម្រោងវិនិយោគអភិវឌ្ឍន៍មូលនិធិក្រុង ស្រុក និងឃុំ សង្កាត់។
  
បទអន្តរាគមន៍ទី៦៖ ការលើកកម្ពស់ប្រសិទ្ធភាពការអភិវឌ្ឍផលិតផលទេសចរណ៍ប្រកបដោយនវានុ វត្តន៍ ភាពច្នៃប្រឌិត និងការអភិវឌ្ឍធនធានគោលដៅទេសចរណ៍ និងតំបន់ទេសចរណ៍ឆ្ពោះទៅរួមចំណែកសម្រេចបានគោលដៅ «ទេសចរណ៍ផ្សារភ្ជាប់ទឹក ដី និងធម្មជាតិ»។
  
បទអន្តរាគមន៍ទី៧៖ ការពង្រឹងប្រសិទ្ធភាពការផ្ដល់សេវារដ្ឋបាលតាមយន្តការច្រកចេញចូលតែមួយ។

បទអន្តរាគមន៍ទី៨៖ ការបណ្ដុះបណ្ដាលជំនាញបច្ចេក ទេសវិជ្ជាជីវៈ និងការឆ្ពោះទៅសម្រេចបានគោល ដៅ 1.5M។ 
  
បទអន្តរាគមន៍ទី៩៖ យន្តការ និងវិធានការអភិបា លកិច្ចដីធ្លី និងការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋ។

បទអន្តរាគមន៍ទី១០៖ ការពង្រឹងអភិបាលកិច្ចការងារកិច្ចការនារី ការវិនិយោគលើយេនឌ័រ បង្កើនភាពអង់ អាចផ្នែកសេដ្ឋកិច្ចគ្រួសារដែលគិតគូរអំពីយេនឌ័រ និ ងដំណោះស្រាយភាពធន់ទៅនឹងការប្រែប្រួលអាកា សធាតុ។
  
បទអន្តរាគមន៍ទី១១៖ ប្រសិទ្ធភាពការលើកកម្ពស់សុខុមាលភាព អនាម័យ ទឹកស្អាត និងអភិវឌ្ឍន៍ជន បទ។

បទអន្តរាគមន៍ទី១២៖ ការលើកកម្ពស់ប្រសិទ្ធ ភាពនៃការគ្រប់គ្រងសំណល់រឹង-រាវ និងការរៀបចំសោភ័ណភាពទីប្រជុំជនក្រុង។
   
បទអន្តរាគមន៍ទី១៣៖ ការគ្រប់គ្រង និងអនុវត្តមុខងារដែលបានផ្ទេរមករដ្ឋបាលខេត្ត ក្រុង ស្រុក និ ងការគ្រប់គ្រងមន្ត្រីរាជការក្នុងមុខងារសាធារណៈ។

បទអន្តរាគមន៍ទី១៤៖ ការអភិបាលកិច្ចលើការងារព័ត៌មាន និងបណ្ដាញផ្សព្វផ្សាយសង្គម ក្នុងយុគ្គសម័យឌីជីថល។
   ព្រមទាំង ការផ្សព្វផ្សាយផែនការ និងគោលការណ៍របស់គណៈកម្មាធិការ-ក្រុមការងារ ថ្នា ក់ខេត្ត ចំនួន ៣ រួមមាន៖១.គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀ នខេត្ត ២.គណៈកម្មាធិការប្រយុទ្ធប្រ ឆាំងការជួញដូរមនុស្សខេត្ត៣.ក្រុមការងាររាជរដ្ឋា ភិបាលចុះមូលដ្ឋា នខេត្ត៕ (អត្ថបទ ÷ កុល សារត្ន័) ៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed