ភ្នំពេញ ៖ ហេតុការណ៍នេះកើតឡើងកាលពី ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ នៅតាមផ្លូវបេតុង ជាប់របងរោងចក្រកាត់ដេរហុងវ៉ា ទល់មុខផ្សារទួលពង្រ ស្ថិតនៅក្នុងភូមិត្រពាំងរំចេក សង្កាត់ចោមចៅទី១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

យុវជរងគ្រោះមានអាយុប្រមាណជាង២០ឆ្នាំស្លៀកខោជើងខ្លី ពណ៌ខ្មៅ ពាក់អាវយឺតដៃវែង ពណ៌ខ្មៅ និងមិនត្រូវបានស្គាល់អត្តសញ្ញាណនិងទំលំនៅនោះទេ ជនរងគ្រោះមានស្នាមរបួសដៃជើង និងបែ.កក្បាលដោយមានកន្សែងរុំរបួសក្បាលទៀតផង។

ស្ត្រីម្នាក់បាននិយាយថា នៅវេលាព្រឹកថ្ងៃកើតហេតុនោះ ខណៈដែលគាត់ដើរឆ្លងកាត់ចំណុចនេះ ស្រាប់តែមានម៉ូតូកង់បីមួយគ្រឿងបើកទៅឈប់ទីនោះ រួចអ្នកបើកបរបានលើកយុវជនរងគ្រោះដាក់ចុះឲ្យដេកនៅលើផ្លូវ ។ បន្ទាប់មកបានបើកម៉ូតូកង់បីគេចខ្លួនយ៉ាងប្រញាប់ប្រញាល់ទៅបាត់ ប៉ុន្តែមុននិងចាកចេញទៅ អ្នកបើកម៉ូតូកង់បីនោះបាននិយាយថា «យុវជនម្នាក់នេះសុំគាត់ជិះមក»។

ក្រោយពីម៉ូតូកង់បីចាកចេញទៅបាត់ យុវជនរងគ្រោះបានស្រែកថ្ងូរថា«ចុកណាស់ៗ» ព្រមទាំងស្រែកឲ្យគេឯងជួយផង ខណៈនោះបង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកភូមិនាំគ្នាទៅជួយលើកឲ្យអង្គុយ ។ ប៉ុន្តែយុវជននេះអង្គុយមិនកើតឡើយ និងបាននិយាយថា«៥ពេទ្យហើយ គេមិនជួយខ្ញុំឡើយ» ពេលនោះមិនទាន់សួរឈ្មោះនិងទីលំនៅផង យុវជនខាងលើក៏បានស្លាប់តែម្ដង។

សូមសមត្ថកិច្ចស្រាវជ្រាវរកមូលហេតុនៃការស្លាប់ របស់យុវជននេះ ព្រមទាំងសាច់ញាតិទៅទទួលយកសពធ្វើបុណ្យតាមប្រពៃណីផង ៕
https://www.rmn.asia

RaksmeyNews ព័ត៌មានទាន់ហេតុការណ៍ សូមទំនាក់ទំនងផ្ដល់ព័ត៌មាន 012 278 222

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed